ថៃ ប្រកាសអាសន្ននៅ ហាតយ៉ៃ ក្រោយទឹកឡើងខ្លាំងនិងហូរបុកយ៉ាងគំហុក

ប្រទេសថៃបានចេញការប្រកាសអាសន្នកម្រិតពណ៌លឿងនៅស្រុកហាតយ៉ៃ នៃខេត្តសុងក្លា ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់បង្កជាជំនន់លិចហូរហៀរប្រឡាយស្ទឹងបឹងបួ និងទឹកហូរបុកយ៉ាងគំហុក។

តាមការផ្សាយរបស់វិទ្យុ FM91 Trafficpro នៅថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥, អ្នកស្រុកហាតយ៉ៃ បានទទួលសារប្រកាសអាសន្ន ដែលព្រមានឲ្យពួកគេប្រុងប្រយ័ត្ន ឬជម្លៀសខ្លួនបើចាំបាច់។

ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះដោយព្យុះមូសុង ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ បង្កជាទឹកជំនន់និងបំណាក់ដី រួចទៅហើយ។

នៅ សុងក្លា ដែលទើបតែធូរស្រាលពីគ្រោះទឹកជំនន់ដ៏សាហាវមិនទាន់បានប៉ុន្មានសប្តាហ៍ផង ឥឡូវកើតមានទឹកជំនន់ជាថ្មីជាពិសេសក្នុងឃុំ Ban Khao, Pak Taera, Tha Bon, Ban Mai និង Ranot នៃស្រុក Ranot។

ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ ៕

ដកស្រង់កម្ពុជាថ្មី

សារព្រមាន (រូបថត៖ Khaosod)
សារព្រមាន (រូបថត៖ Khaosod)
ទឹកជំនន់នៅហាតយ៉ៃ (រូបថត៖ FM91 Trafficpro)
ទឹកជំនន់នៅហាតយ៉ៃ (រូបថត៖ FM91 Trafficpro)
ព័ត៌មានទាក់ទង