ក្រសួងការពារជាតិ៖ ម៉ោង១១៖៣២នាទី យោធាថៃ បានបាញ់ផ្លោងកាំភ្លើង M79 ចំនួន៣គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋស៊ីវិល ក្នុងភូមិសាស្ត្រទួលពង្រ ក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារ ចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
* ម៉ោង ១១៖៣២នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោងកាំភ្លើង M79 ចំនួន ៣គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋស៊ីវិលក្នុងភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ៕

