(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ក្នុងនោះរួមមានទាំងរវាងថៃ និងកម្ពុជា។ ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ ឥរិយាបថរបស់ថៃចាប់ផ្ដើមល្អប្រសើរឡើងវិញ។ ដូចដែលអ្នកទាំងអស់គ្នាដឹងបន្ទាប់ពីពួកគេ (ថៃ) បានចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយកម្ពុជា។ ពួកគេ (ថៃ និងកម្ពុជា) បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា។ ដូច្នេះយើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨៕

