គ្រោះរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ បានវាយប្រហារព្រំដែនឡាវ-ចិន ប៉ុន្តែឥទ្ធិពលរបស់វា ក៏ធ្វើឲ្យរង្គើដល់តំបន់ខ្លះនៃខេត្ត ឈៀងរ៉ៃ ប្រទេសថៃ

គ្រោះរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ បានវាយប្រហារព្រំដែនឡាវ-ចិន ប៉ុន្តែឥទ្ធិពលរបស់វា ក៏ធ្វើឲ្យរង្គើដល់តំបន់ខ្លះនៃខេត្ត ឈៀងរ៉ៃ ប្រទេសថៃផងដែរ។

តាមការផ្សាយរបស់ Amarin, រញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារព្រំដែនឡាវ-ចិន នាវេលាម៉ោង១០:៤៥នាទីយប់ថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥។

ចំណុចកណ្តាលរបស់វា មានចម្ងាយប្រហែល១៦៦គីឡូម៉ែត្រភាគឦសាននៃឃុំ Rim Khong នៃស្រុក Chiang Khong ខេត្ត ឈៀងរ៉ៃ ទើបធ្វើឲ្យរង្គើដល់តំបន់ខ្លះ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមមន្ទីរត្រួតពិនិត្យការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ឥទ្ធិពលនៃការរញ្ជួយនេះ មិនបង្កឲ្យមានផលប៉ះពាល់អ្វីនោះទេ៕

ព័ត៌មានទាក់ទង