គិតត្រឹមម៉ោង១០៖៣០នាទី សមរភូមិប្រាសាទព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោង កងកម្លាំងកម្ពុជាបាញ់ឆ្លើយតបវិញ, សមរភូមិផ្សេងស្ងប់ស្ងាត់
(ព្រំដែន)៖ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោងសង្គ្រប់ខ្លាំង ខណៈកងកម្លាំងរបស់កម្ពុជា ក៏បានឆ្លើយតបវិញយ៉ាងខ្លាំងផងដែរ។
ដោយឡែក នៅសមរភូមិផ្សេងវិញដូចជា ថ្មដា ប្រាសាទតាមាន់ ឧត្តរមានជ័យ បឹងត្រកួន ជោគជ័យ និងព្រៃចាន់ មានភាពស្ងប់ស្ងាត់៕

