គិតត្រឹមម៉ោង៧៖៤០នាទីយប់ សមរភូមិប្រាសាទតាមាន់ ទាហានឈ្លានពានសៀមបាញ់ផ្លោងមួយៗ ខណៈសមរភូមិផ្សេងរៀងស្ងប់ស្ងាត់
(ព្រំដែន)៖ គិតត្រឹមម៉ោង៧៖៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទតាមាន់ ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងមួយៗចូលដែនអធិបតេយ្យកម្ពុជាដដែល។
ដោយឡែកបណ្ដាសមរភូមិផ្សេងដូចជា ថ្មដា បន្ទាយមានជ័យ ព្រះវិហារ រៀងស្ងប់ស្ងាត់ជាងថ្ងៃមិញ។ ប៉ុន្ដែកងកម្លាំងកម្ពុជា នៅតែបន្ដប្រុងប្រយ័ត្នខ្ពង់បំផុត ដើម្បីប្រឆាំងការឈ្លានពានរបស់ក្រុមទាហានថៃ៕

