កងទ័ពថៃ ប្រើយន្តហោះទម្លាក់គ្រាប់បែក៤គ្រាប់ ជិតសាលារៀននៅក្រុងសិរីសោភ័ណ បង្កការភិតភ័យដល់សិស្សរត់ប្រសាចទាំងព្រឹក
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោងប្រមាណ៧៖៣០នាទីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការទម្លាក់គ្រាប់នេះ ស្ថិតនៅកៀកនឹងវិទ្យាល័យហ៊ុនសែនខ្លាកូន បង្កការភិតភ័យយ៉ាងខ្លាំងដល់សិស្សនៅក្នុងសាលា ហើយនាំគ្នារត់ប្រសាចចេញពីសាលារៀន។

