ក្រសួងការពារជាតិ ហាមដាច់ខាតការបង្ហោះដ្រូននៅទូទាំងប្រទេស និងណែនាំឲ្យអង្គភាពពាក់ព័ន្ធអាចប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូនក្នុងករណីចាំបាច់

ក្នុងសេចក្ដីណែនាំកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។

ក្រសួងការពារជាតិ ក៏បានណែនាំឲ្យ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់ដ្រូន ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន (Anti-Drone System) ។

សូមបញ្ជាក់ថា ការណែនាំរបស់ក្រសួងការពារជាតិនេះ ធ្វើដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទ៕

ព័ត៌មានទាក់ទង