សាច់ជ្រូក-សាច់គោស្រស់ ចំនួន៦តោន និងគ្រឿងឧបភោគបរិភោគ ចំនួន៣១មុខ របស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកប្រគល់ជូនដល់ដៃវីរកងទ័ពជួរមុខ នៅទិសខេត្ដព្រះវិហារ

(ព្រះវិហារ)៖ អំណោយសប្បុរសធម៌ជាសាច់ជ្រូក សាច់គោស្រស់ចំនួន៦តោន និងគ្រឿងឧបភោគ បរិភោគ ចំនួន៣១មុខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកមកប្រគល់ជូនដល់ដៃវីរកងទ័ពជួរមុខ ចំនួន៣គោលដៅ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំងនៅទិសខេត្ដព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកសម្រាលបន្ទុករបស់អាជ្ញាធរ ក្នុងគ្រាមានអាសន្ន ។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ខាងលើនេះ បានដឹកយកមកប្រគល់ជូនដល់វីរកងទ័ពជួរមុខទាំង៣គោលដៅ នៅទិសព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ខេត្ដព្រះវិហារ តាមរយៈគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយអភិបាលរងរាជធានី លោក អ៊ីមរ៉ន ហាស្សាន់ ។

ក្នុងឱកាសនោះ លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអ្នកសមរភូមិក្រោយ ទោះយើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិការ ទឹកចិត្តស្មារតី នៅជាប់ជាមួយបងប្អូនវីរកងទ័ពយើងជាដរាប ក្នុងស្មារតីខ្មែរជួយខ្មែរ ដោយមិនបោះបង់បងប្អូនចោលឡើយ។

ជាក់ស្តែងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកអំណោយជាសាច់គោស្រស់, សាច់ជ្រូក ចំនួន៦តោន និងគ្រឿងឧបភោគ បរិភោគ ចំនួន៣១មុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនវីរកងទ័ពដែលប្រចាំការទាំង៣ទិស នៅខេត្ដព្រះវិហារនាថ្ងៃនេះ គឺជាទឹកចិត្ដដ៏ថ្លៃថ្លា យកចិត្ដទុកដាក់ ពីសុខទុកដល់កងកម្លាំងរបស់យើង មិនតែប៉ុណ្ណោះ សម្ដេចបានគិតគូពីសុខទុកជីវភាពគ្រួសារកងទ័ព និងជនភៀសសឹកថែមទៀតផង។

លោក អ៊ីមរ៉ន ហាស្សាន់ ក៏បាននាំផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមបងប្អនវីរកងទ័ពជួរមុខយើងទាំងអស់ មានការជឿជាក់ទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកបងប្អូនចោលឯកកោនោះឡើយ។

ជាការឆ្លើយតបវិញ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ អ៊ូ ណារិន, លោកវរៈសេនីយ៍ឯក តែ សំណាង និងលោកអនុសេនីយ៍ឯក តន ស្រៀន ប្រចាំការទិសទី១ ខេត្ដព្រះវិហារ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបាននាំយកអំណោយសប្បុរសធម៌ ជាសាច់គោស្រស់ និងគ្រឿងឧបភោគ បរិភោគសម្ភារៈជាច្រើនមុខទៀត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់តំណាងលោក អ៊ីម រ៉នហាស្សាន់ បានដឹកយកមកប្រគល់ជូនដល់ដៃ វីរៈកងទ័ពយើង ដែលប្រចាំនៅ ខេត្ដព្រះវិហារនេះ ៕

ព័ត៌មានទាក់ទង