ប្រទេស​ចិន​បាន​ហាម​ឃាត់​ការ​នាំ​ចេញ​ទំនិញ​​នានាទាំង ​វិស័យ​ពាណិជ្ជកម្ម និង​យោធា ​ ព័ត៌មានអន្ដរជាតិ ចិន​ហាមឃាត់​ការ​នាំចេញ​​​​ទំនិញ​ពាក់​ព័ន្ធ​​យោធា​

ប្រទេស​ចិន​បាន​ហាម​ឃាត់​ការ​នាំ​ចេញ​ទំនិញ​​នានាទាំង ​វិស័យ​ពាណិជ្ជកម្ម និង​យោធា ​សំដៅ​ដល់​​​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយរបស់​ខ្លួន​​ឱ្យ​បញ្ចប់​ទំនាក់​ទំនង​នានា ដែល​ទាក់​ទង​​​ជា​​មួយវិស័យ​​​យោ​ធារបស់​​ជប៉ុន ចំ​ពេល​មាន​ជម្លោះ​ការ​ទូត​អូស​បន្លាយ​រវាង​ទី​ក្រុង​ប៉េកាំង និង​តូក្យូ។

យោង​តាម​សារព័ត៌មាន South China Morning Post ឱ្យ​ដឹង​ថា ក្រសួង​ពាណិ​ជ្ជ​កម្ម​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ថាការ​នាំ​ចេញវត្ថុទាំង​ឡាយ​ណា​ ដែល​ត្រូវ​បានកត់​សម្គាល់​ថា​ជា​ទំនិញ​ ប្រើពីរដង ដល់​អ្នក​ប្រើ​ប្រាស់​​ជប៉ុន​ ក្នុង​គោលបំណងជួយ​វិស័យ​យោធា​ និង​រួម​​ចំណែក​ដល់​ការ​បង្កើន​សមត្ថភាព​យោធា​របស់​ប្រទេស​ជប៉ុន គឺត្រូវ​​ហាម​ឃាត់​ជាបន្ទាន់​។

ក្រសួង​បាន​លើកឡើង​​ថា អង្គភាព​និងបុគ្គល​ណា​ដែល​ផ្ទេរ ឬ​​ផ្គត់​ផ្គង់​ទំនិញ​​ទាំង​នេះ​ទៅ​ប្រទេស​ជប៉ុន​ដោយ​រំលោភ​លើ​បទប្បញ្ញត្តិ​ថ្មីនេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​។

នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ បាន​ធ្វើ​ឱ្យ​ទី​ក្រុង​ប៉េ​កាំង​ខឹង​សម្បារ​ កាលពីថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដោយ​លើក​ឡើង​ថា​ការ​វាយ​ប្រហាររបស់ចិន​លើ​កោះ​តៃ​វ៉ាន់ ​អាច​បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តប​ពី​យោ​ធា​​ជប៉ុន​។

តែ​យ៉ាង​ណា​ លោក​ស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​កាល​ពីថ្ងៃ​អង្គារ​ថា៖ «ប្រទេស​ចិននឹង​រួម​ដៃ​គ្នា​ជាធ្នុងមួយ​ និង​សហការ​ជាមួយ​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​នៅ​ជុំវិញ​ពិភព​លោក​ មិន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​ស្តាំ​និយម​របស់​ជប៉ុន​បង្វិល​កង់​នៃ​ប្រវត្តិសាស្ត្រ​បាន​ឡើយ ហើយ​ក៏មិន​អនុញ្ញាត​ឱ្យ​របប​យោធា​វិល​ត្រលប់​មក​វិញ​ដាច់​ខាត»។

ព័ត៌មានទាក់ទង