អ្នកជំនួញដ៏ល្បាញល្បីរបស់ចិន អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន
(ភ្នំពេញ)៖ អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី ត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសចិនផងដែរ។
អ្នកឧកញ៉ា ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ហើយកំពុងបោះទុនវិនិយោគលើគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា៕


