ភ្នំពេញៈ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលចិនដែលបានផ្តល់ចំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីបន្តចែកជូនជនភៀសសឹកតាមបន្ទាត់ព្រំដែន។
ពិធីប្រគល់និងទទួលជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព តាមបណ្តាលខេត្តដែលរងផលប៉ះពាល់ដែលបង្កឡើងដោយមនុស្ស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំដឹកជញ្ជូនបន្តទៅតាមខេត្តនិងផ្តល់អោយបានទាន់ពេលវេលា។
គណៈកម្មាធិការជាតិគ្រប់គ្រោះន្តរាយជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។ព្រៈរាជាណាចក្រកម្ពុជា ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់។
គូសបញ្ចាក់ក្នុងពេលជំនួយមនុស្សធម៌លើកទី១ បានដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ថា ចិនបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២ ជួយជនភៀសសឹក ក្នុងទឹកប្រាក់ចំនួន ២០លានយ័ន ស្មើនឹង ២,៨លានដុល្លាអាមេរិក៕ប្រទេសកម្ពុជាជាមិត្តដែកថែបនៃប្រទេសភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តារឡើងវិញ៕


