ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក​សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង២៩%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២៥​ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ​សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង​២៩.២​៤% ​បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​។

តាមរយៈទិន្នន័យនេះ បានបង្ហាញថា ១២ខែឆ្នាំ២០២៥ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១៣.១៤ ពាន់ដុល្លារ កើនឡើង២៩.២​៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​ដែលមានទំហំ ១០.១៧ពាន់ លានដុល្លារ។ កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨​% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទំហំជាង៤១៧លានដុល្លារ​ កើនឡើង ៥៧.៨៣%។

មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

ប្រភព ភ្នំពេញដេលី

ព័ត៌មានទាក់ទង