មនុស្ស៥០នាក់ត្រូវបញ្ជូនចូលពេទ្យក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ ក្រោយករណីធ្លាយសារធាតុគីមីចូលប្រឡាយទឹកស្អុយ

សមុទ្រប្រាកាន, ថៃឡង់ដ៍៖ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋប្រមាណ ៥០នាក់ទៅកាន់មន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោយមានករណីធ្លាយសារធាតុគីមីងាយឆេះ Ethyl Acetate ចូលទៅក្នុងប្រឡាយទឹកស្អុយនៅក្បែរសហគមន៍មួយក្នុងខេត្តសាមុតប្រាកាន។ ហេតុការណ៍នេះបង្កឡើងដោយកំហុសបច្ចេកទេសរបស់បុគ្គលិកបច្ចេកទេសក្រុមហ៊ុនដែលតភ្ជាប់បំពង់បង្ហូរខុស អំឡុងកំពុងផ្ទេរជាតិគីមីពីកប៉ាល់ ដោយនាំឱ្យសារធាតុគីមីហូរចូលប្រឡាយ បណ្ដាលឱ្យសាយភាយក្លិនឈួលខ្លាំងធ្វើឱ្យអ្នកភូមិមានរោគសញ្ញាវិលមុខ ចង់ក្អួត ណែនទ្រូង និងរលាកភ្នែកជាខ្លាំង ៕

 

ព័ត៌មានទាក់ទង