យ៉ាងហោចណាស់មនុស្សចំនួន ១០៤នាក់ដែលត្រូវបានក្រុមសិទ្ធិមនុស្ស ចាត់ទុកថាជាអ្នកទោសនយោបាយនៅវ៉េណេស៊ុយអេឡា ត្រូវបានដោះលែង
(ការ៉ាកាស)៖ យ៉ាងហោចណាស់មនុស្សចំនួន ១០៤នាក់ដែលត្រូវបានក្រុមសិទ្ធិមនុស្ស ចាត់ទុកថាជាអ្នកទោសនយោបាយនៅវ៉េណេស៊ុយអេឡា ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា ដែលជាផ្នែកមួយនៃដំណើរការដែលកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Alfredo Romero នាយកអង្គការសិទ្ធិមនុស្ស Venezuelan Foro Penal បានឱ្យដឹងតាមបណ្តាញសង្គម X ថាពួកគេត្រូវបានដោះលែងពីពន្ធនាគារទូទាំងប្រទេស ហើយការដោះលែងច្រើនទៀតទំនងជាកើតឡើង។ មុនការដោះលែងនាថ្ងៃអាទិត្យនេះ លោក Foro Penal បានបញ្ជាក់ពីការដោះលែងអ្នកទោសនយោបាយចំនួន ១៥៦នាក់នៅវ៉េណេស៊ុយអេឡា ចាប់តាំងពីថ្ងៃទី៨ ខែមករា។
បេីតាមប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez មានមនុស្ស ៦២៦នាក់ហេីយ ត្រូវបានដោះលែងពីពន្ធនាគារ។ លោកស្រី Rodriguez បាននិយាយថា នឹងមានការហៅទូរស័ព្ទនាថ្ងៃចន្ទនេះ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ដើម្បីសុំឱ្យអង្គការសហប្រជាជាតិ ជួយផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកដែលត្រូវបានដោះលែងមកទល់ពេលនេះ៕


