កម្លាំង​ការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ ចុះធ្វើការ​អប់រំ​ណែនាំ​ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ ចុះធ្វើការ​អប់រំ​ណែនាំ​ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់​អ្នក​បេីកបរ​យានយន្ត​គ្រប់​ប្រភេទ​ ឱ្យ​យល់​ដឹង​ពី​សុវត្ថិភាព​ក្នុង​ការ​បេីកបរ​ អត្ថប្រយោជន៍​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​ កុំ​ឱ្យ​បេីកបរ​បញ្ច្រាស់ទិស​ចរាចរណ៍​ គោរព​ផ្លាក​សញ្ញា​-ភ្លើង​សញ្ញា​ចរាចរណ៍​ កុំ​បេីកបរ​លេីស​ល្បឿន​កំណត់​ ដេីម្បី​ជៀសផុត​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីត​ឡើង​ជាយថាហេតុ​ ៕

ព័ត៌មានទាក់ទង