CMAC រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ១២០គ្រាប់ ដែលបន្សល់ដោយយោធាឈ្លានពានថៃ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
(AKP) លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ រួមទាំងគ្រាប់បែកចង្កោមរបស់យោធាថៃ មកលើតំបន់ស៉ីវិលកម្ពុជា ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបានបន្ថែមថា ជាបឋម CMAC រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះចំនួន ១២០គ្រាប់ ដែលបង្កដោយយោធាឈ្លានពានថៃ មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ការធ្វើបទបង្ហាញនេះបានធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន តំណាងដោយលោកជំទាវ ធន សយនារីរ័ត្ន ទីប្រឹក្សាក្រសួង ដឹកនាំអ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញ ចុះផ្តិតយកទិដ្ឋភាពដោយផ្ទាល់ទីតាំងរងគ្រោះ៕


