(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន៤៧៩នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសដែលត្រូវបានបណ្ដេញចេញមាន៨សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ បង់ក្លាដេស និងម៉ាឡេស៊ីក្នុងនោះមានជនជាតិចិន (២៤១នាក់) ជនជាតិហ្វីលីពីន (១៩០នាក់)៕


