ទិដ្ឋភាពទូកុងតឺន័រ ដែលយោធាថៃ ទម្លាក់ព័ទ្ធយកដីកម្ពុជានៅថ្មដា និងការរាយបន្លាលួស តាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
(ពោធិ៍សាត់)៖ នេះជាទិដ្ឋភាពទូកុងតឺន័រ ដែលយោធាថៃ បានដឹកមកទម្លាក់ព័ទ្ធយកដីកម្ពុជានៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងការរាយបន្លាលួសតាំងពីក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សកម្មភាពរំលោភទាំងកម្រោលចូលកាន់កាប់ដីខ្មែរនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរ និងកំពុងបំផ្លាញច្បាប់អន្តរជាតិពីសំណាក់កងទ័ពថៃ ដែលសហគមន៍អន្តរជាតិ ត្រូវតែចាត់ការជាបន្ទាន់ និងជួយអន្តរាគមន៍ដល់កម្ពុជា ដែលកំពុងរងគ្រោះយ៉ាងអយុត្តិធម៌៕


