តុលាការរុស្ស៊ីពិន័យកម្មវិធី Telegram ចំនួន ១១លានរូប្ល ជុំវិញការមិនព្រមលុបខ្លឹមសារហាមឃាត់

(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានរាយការណ៍កាលពីថ្ងៃពុធថា តុលាការរុស្ស៊ីបានសម្រេចពិន័យជាប្រាក់លើកម្មវិធីផ្ញើសារ Telegram ចំនួនប្រហែល ១១ លានរូប្ល (ស្មើនឹង ១៤២,២១០.៧៣ ដុល្លារអាមេរិក)។ ការពិន័យនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបដិសេធមិនព្រមលុបខ្លឹមសារដែលត្រូវបានហាមឃាត់ ដែលអាជ្ញាធរចាត់ទុកថាជាក្រុមជ្រុលនិយម។

ទន្ទឹមនឹងនេះ ស្ថាប័នឃ្លាំមើលការទំនាក់ទំនងរបស់រដ្ឋបានបញ្ជាក់កាលពីថ្ងៃអង្គារថា Telegram នឹងត្រូវប្រឈមមុខនឹងការរឹតបន្តឹងបន្ថែមទៀតពីសំណាក់អាជ្ញាធរ។ មូលហេតុគឺដោយសារតែក្រុមហ៊ុនខកខានក្នុងការកែតម្រូវនូវរាល់ការបំពានច្បាប់នាពេលកន្លងមក។ ការរឹតបន្តឹងលើបណ្តាញសង្គមធំៗពីសំណាក់រដ្ឋាភិបាលរុស្ស៊ី កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងឆាកអន្តរជាតិ៕

ព័ត៌មានទាក់ទង