មនុស្ស ៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារចុងក្រោយបំផុតរបស់យោធាអាមេរិក លើទូកសង្ស័យដឹកគ្រឿងញៀន

(វ៉ាស៊ីនតោន)៖ យោធាអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារលើទូកមួយគ្រឿងសង្ស័យដឹកគ្រឿងញៀន ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សប្រុស ៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានអួតពីជោគជ័យរបស់ខ្លួន ក្នុងការកម្ទេចទូកសង្ស័យរត់ពន្ធគ្រឿងញៀនទាំងនៅក្នុងតំបន់សមុទ្រ Caribbean និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X យោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «ទូកដែលត្រូវបានវាយប្រហារ គឺបានចូលរួមក្នុងសកម្មភាពរត់ពន្ធ គ្រឿងញៀន»។

សហរដ្ឋអាមេរិក បានបើកយុទ្ធនាការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ដោយគិតមកទល់នឹងពេលនេះមានមនុស្សជិត ១៥០នាក់ ត្រូវបានសម្លាប់ និងទូករាប់សិបគ្រឿងត្រូវបានកម្ទេច៕

ព័ត៌មានទាក់ទង