នគរបាលនៃស្នងការដ្ឋានខេត្តបានរៀបចំពិធី ធ្វើការបង្ហាញអំពីការអនុវត្តជួយសង្រ្គោះ និងពន្លត់អគ្គីសភ័យក្នុងហេតុការណ៍កើតឡើងលើអ្វីផេងៗ
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកណ្តាល បានរៀបចំពិធី ធ្វើបទបង្ហាញអំពីរបៀបក្នុងចុះអនុវត្តជួយសង្រ្គោះ និងការពន្លត់អគ្គីសភ័យក្នុងហេតុការណ៍ដែលកើតឡើងលើអ្វីផេងៗជូនប្រជាពលរដ្ឋ អង្គពិធីនេះធ្វើឡើងនៅបរិវេណច្រមុះជ្រូកមុខសួនច្បារមាត់ទន្លេបាសាក់ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាល នែគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត លោក លោកស្រី មន្ទីរអង្កភាពពាក់ពន្ធជុំវិញសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោកអធិការក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ លោក លោកស្រីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
សូមជម្រាបថាៈ នៅក្នុងអង្កពិធី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថាៈ សូមកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារទឹកដី ប្រជាជនរបស់យើង និងការការពារផលប្រយោជន៍ធំសម្រាប់ប្រទេសកម្ពុជារបស់យើង។ ដូច្នេះទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី៧ នៅមុខសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅនេះ។
ឯកឧត្តម អភិបាលខេត្តបន្តថាៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងនោះសម្ដេចបាននាំយកបញ្ហាយោធាថៃ ឈ្លានពានទាំងកំរោលមកលើទឹកដីកម្ពុជា ទៅផ្សព្វផ្សាយទូទាំងពិភពលោក និងបានផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់អង់គ្លេស និងFox News របស់អាមេរិក មកដល់ពេលនេះសារព័ត៌មានអន្តរជាតិធំៗលើពិភពលោក ក៏បានធ្វើការផ្សព្វផ្សាយអំពីការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាយើង។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការគិតគូរ ដោះស្រាយបញ្ហាជាតិ និងអធិបតេយ្យជាតិ ដោយប្រកាន់យកនូវគោលជំហរផលប៉ះពាល់តូចបំផុត ជាជម្រើសដែលកម្ពុជាប្រកាន់យក ហើយកម្ពុជាប្រកាន់យកគោលការណ៍សន្តិភាព ក្នុងការដោះស្រាយដោយប្រើប្រាស់វិធានការច្បាប់អន្តរជាតិ និងការទូត។ យើងមិនអាចប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបាននោះទេ ប៉ុន្តែប្រសិនបើយើងខិតខំដោះស្រាយដោយវិធានការច្បាប់អន្តរជាតិ និងការទូត ហើយនៅពេលដែលមានការព្រមព្រៀងបញ្ចប់សង្គ្រាមនោះ យើងនឹងទទួលបានសុខសន្តិភាពជាអចិន្ត្រៃយ៍ សម្រាប់ប្រទេសរបស់យើង ដូចនេះរាជរដ្ឋាភិបាលបានសម្រេចយកការដោះស្រាយដោយច្បាប់អន្តរជាតិ និងការទូត ដែលសម្ដេចធិបតី បន្តការដឹកនាំប្រតិភូទៅបំពេញនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនផងដែរ។ និងសូមកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារទឹកដី ប្រជាជនរបស់យើង និងការការពារផលប្រយោជន៍ធំសម្រាប់ប្រទេសជាតិរបស់យើង។



