ស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាឲ្យបញ្ឈប់ការដាក់គោលដៅចរាចរណ៍នៅលើផ្លូវលំ, ថ្នាក់ដឹកនាំគ្មានគោលការណ៍ឲ្យដាក់គោលដៅលើផ្លូវលំឡើយ

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាឲ្យមន្ដ្រីនគរបាលចរាចរណ៍ បញ្ឈប់សកម្មភាពដាក់គោលដៅនៅលើផ្លូវលំ (ផ្លូវដី) បើទោះបីគោលដៅនោះគ្រាន់តែអប់រំណែនាំពលរដ្ឋ មិនផាកពិន័យក៏ដោយ។ ម្យ៉ាងក៏គ្មានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ ដើម្បីឲ្យដាក់គោលដៅលើផ្លូវលំនោះដែរ។

ការចេញបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គមចែកចាយរូបភាពនគរបាលចរាចរណ៍នៅស្រុកសន្ទុក ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ស្ថិតនៅចំណុចភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ (លើផ្លូវលំ) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរមធ្យោបាយទាំងអស់នោះទ គ្រាន់តែបានធ្វើការអប់រំណែនាំតែប៉ុណ្ណោះ។ ហើយក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឲ្យចុះរឹតបន្តឹង លើផ្លូវលំ (ផ្លូវដី) នោះដែរ។

ដូច្នេះស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែមដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង