អាសូរណាស់! យុវតីម្នាក់ជិះម៉ូតូសុខៗត្រូវរថយន្តកុងតឺន័របុក និងកិនបណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាម

ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង បើកបរមិនប្រយ័ត្ន បណ្តាលអោយបុក និងកិនយុវតីស្រស់ស្អាតម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ បណ្តាលអោយស្លាប់យ៉ាងអាណោចអធម នៅនឹងកន្លែងកើតហេតុ ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅផ្លូវព្រៃសខាងកេីតសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ

នគរបាលបានអោយដឹងថា ម៉ូតូដែលយុវតីរងគ្រោះជិះធ្វើដំណើរនោះ ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខប៉ៃលិន​ 1B-2408​ ហើយយុវតីរងគ្រោះនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយពេលបុកភ្លាមៗរថយន្តកុងតឺន័រនោះក៏បានបើករត់គេចខ្លួនបាត់ស្រមោល ។

បច្ចប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានទាក់ទង