ជនសង្ស័យ០២នាក់ ជួបសមត្ថកិច្ចអាវុធហត្ថ បានបោះថ្នាំញៀនចោល០៧កញ្ចប់ ត្រូវបានឃាត់ខ្លួន

កណ្តាលៈ សមត្ថកិច្ចអាវុធហត្ថខេត្តកណ្តាល ចុះល្បាតដើម្បីការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ភ្លាមៗនោះក៏បានប្រទះឃើញជនសង្ស័យ០២នាក់ កំពុងតែធ្វើសកម្មភាពចែកចាយថ្នាំញៀន គ្រាន់តែឃើញសមត្ថកិច្ចភ្លាមជនសង្ស័យទាំង០២នាក់ ក៏បានបោះថ្នាំញៀន ០៧ កញ្ចប់ ចោល ដោយមានការសង្ស័យ ទើបសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះមកសួរនាំ ក្រោយពេលសាកសួរ ជនសង្ស័យទាំងពីរនាកើបានសារភាពថា ខ្លួនបានបោះថ្នាំញៀនចោលចំនួន០៧កញ្ចប់

ចោលពេលឃើញសមត្ថកិច្ចពិតមែន។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់នោះ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់

ព័ត៌មានទាក់ទង