ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថាកងកម្លាំងអាមេរិកបាញ់ពន្លិចនាវាចម្បាំង៩គ្រឿង និងកម្ទេច ទីស្នាក់ការកងទ័ពជើងទឹករបស់អ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាកងកម្លាំងអាមេរិកបាញ់ពន្លិចនាវាចម្បាំង៩គ្រឿង និងកម្ទេច ទីស្នាក់ការកងទ័ពជើងទឹករបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Axios។

លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានសរសេរថា «ខ្ញុំទើបតែទទួលបានព័ត៌មានថាយើងបានបំផ្លាញ និងពន្លិចនាវាចម្បាំង៩គ្រឿងរបស់ អ៉ីរ៉ង់…នៅក្នុងការវាយប្រហារផ្សេងមួយទៀត យើងបានកម្ទេចទីស្នាក់ការកងទ័ពជើងទឹករបស់ពួកគេមួយផ្នែកធំ»

កាលពីថ្ងៃអាទិត្យកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថាមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ៤៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែល៕

ព័ត៌មានទាក់ទង