Detail Top Banner – Conway

គួរអោយអនិច្ចា ម្ចាស់ផ្ទះឈរលើផេះ ក្រោយអគ្គីភ័យឆេះផ្ទះ និងទ្រព្យសម្បត្តិគ្មានសល់

អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋអស់ខ្ទេចទាំងស្រុង(ទាំងផ្ទះ និងសម្ភារៈប្រើប្រាស់ឆេះខ្ទេចសល់) បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ រួមទាំងរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុក ដោយប្រើប្រាស់ទឹកអស់១ឡានផងដែរ តែទីបំផុតសល់តែផេះ ។

ហេតុការណ៍នេះបានកើតឡើងកាលពី

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០ៈ៣០នាទីយប់នៅភូមិ បន្ទាយចាស់ ឃុំ ព្រះប្រឡាយ ឃុំត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

នគរបាលបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ  សេង រី ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិខាងលើ និងប្រពន្ធឈ្មោះហ៊ុន សំអាត ភេទស្រីអាយុ ៤៩ឆ្នាំ មានកូន ០៤នាក់ ស្រី០២នាក់ ផ្ទះត្រូវបានអគ្គីភ័យឆេះមានទំហំ៦,៥០ម x ៨ម ដំបូលប្រក់ក្បឿង ជញ្ចាំងក្ដា រនៀមក្ដា ។

នគរបាលបានបន្តថា ក្រោយពេលអគ្គីភ័យបានរលត់អស់ទាំងស្រុង ឃើញថា សំភារ:ប្រើប្រាស់ប្រចាំថ្ងៃខូចខាតទាំងស្រុងគ្មានសល់ ៕

ព័ត៌មានទាក់ទង
×
Popup Banner