ជនភៀសសឹកចាប់ផ្ដើមចូលរស់នៅជម្រកបណ្ដោះអាសន្នថ្មី នៃខេត្តបន្ទាយមានជ័យ

ជនភៀសសឹកមួយចំនួនពីភូមិចំនួន ៤ នៅតំបន់បឹងត្រកួន បានមកដល់ជម្រកបណ្ដោះអាសន្នថ្មី នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ពីវត្តកណ្ដោល។

ក្នុងដំណាក់កាលទី១ ប្រមាណ ៨០០គ្រួសារ បានចាប់ឆ្នោតយកលេខផ្ទះ ហើយមួយចំនួនបានចូលរស់នៅរួច ខណៈដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា។

ការផ្លាស់ទីនេះដោយប្រើគោយន្ត រទេះ និងមធ្យោបាយផ្សេងៗ គឺជាលើកទី៣ ចាប់តាំងពីសង្គ្រាមឈ្លានពានថ្ងៃទី៧–២៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈកម្ពុជាបន្តអះអាងថា យោធាថៃនៅតែបន្តកាន់កាប់ទឹកដីដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ។

ព័ត៌មានទាក់ទង