Detail Top Banner – Conway

យោធាអ៉ីស្រាអែល បាននិយាយថា អ៉ីរ៉ង់បានបាញ់មីស៉ីលជាច្រើនគ្រាប់ មកកាន់ប្រទេសអ៉ីស្រាអែល និងការវាយប្រហារតាមអាកាសមួយទៀតចេញពីប្រទេសយេម៉ែន

(ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែល បាននិយាយថា អ៉ីរ៉ង់បានបាញ់មីស៉ីលជាច្រើនគ្រាប់ មកកាន់ប្រទេសអ៉ីស្រាអែល និងការវាយប្រហារតាមអាកាសមួយទៀតចេញពីប្រទេសយេម៉ែន ដែលជាលើកទីពីរក្រោយផ្ទុះសង្រ្គាមអាមេរិក-អ៉ីស្រាអែលលេីអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី ៣០ ខែមីនា ឆ្នាំ ២០២៦។

យោធាអ៉ីស្រាអែល និយាយថា យន្តហោះគ្មានដ្រូនពីរគ្រឿងបាញ់មកពីយេម៉ែន ត្រូវបានស្ទាក់ចាប់កាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ Houthi ដែលជាចលនាប្រដាប់អាវុធនៅយេម៉ែនគាំទ្រដោយអ៉ីរ៉ង់ បានចូលរួមក្នុងសង្គ្រាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយការបាញ់មីស៉ីលទៅលើអ៉ីស្រាអែល។

យោធាអ៉ីស្រាអែល ក៏បានឱ្យដឹងដែរថា នៅថ្ងៃដដែលនេះ កងទ័ពអាកាសអ៉ីស្រាអែល កំពុងវាយប្រហារលើទីក្រុងតេហេរ៉ង់ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធា។

ការវាយប្រហារថ្មីនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានជួបប្រជុំដោយផ្ទាល់ និងដោយប្រយោល ហើយថាមេដឹកនាំថ្មីរបស់អ៉ីរ៉ង់គឺជាមនុស្សមានហេតុផល ខណៈទាហានអាមេរិកកាន់តែច្រើនបានទៅដល់តំបន់មជ្ឈិមបូព៌ា៕

ព័ត៌មានទាក់ទង