Detail Top Banner – Conway

កម្លាំងរដ្ឋបាលព្រៃឈើរវៀង បង្ក្រាបរថយន្តដឹកគោ ១ គ្រឿង បន្លំដាក់ឈើខាងក្រោម

កាលពីថ្មីៗ នេះ កម្លាំងរដ្ឋបាលព្រៃឈើស្រុករវៀង ខេត្តព្រះវិហារ បានបង្ក្រាបឃាត់រថយន្តដឹកគោ ១ គ្រឿង ដែលបន្លំដាក់ឈើខាងក្រោម អូសយកទៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ថ្មីៗ នេះ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង ចុះប្រតិបត្តិការបង្ក្រាបរថយន្ត ១ គ្រឿង ប្រភេទរថយន្តកូរ៉េ ដែលដឹកជញ្ជូនឈើក្ដារដោយខុសច្បាប់ ហើយបានប្រើវិធីបន្លំ ដោយដាក់គោពីលើឈើក្ដារ ដើម្បីបិទបាំងភ្នែកសមត្ថកិច្ច។

សមត្ថកិច្ច បន្តថា រថយន្តខាងលើពាក់ស្លាកលេខ កំពង់ធំ 3A-1013 ត្រូវបានមន្ត្រីជំនាញឃាត់ និងនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្ត។

សមត្ថកិច្ច បញ្ជាក់ថា ទោះជាជនល្មើសប្រើប្រាស់វិធីសាស្ត្របន្លំលាក់បាំងយ៉ាងស្មុគស្មាញកម្រិតណាក៏ដោយ ក៏មិនអាចលាក់បាំងសកម្មភាពខុសច្បាប់ពីភ្នែក និងជំនាញរបស់មន្ត្រីជំនាញបានឡើយ។

ជាមួយនេះ មន្ត្រីជំនាញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមសហការផ្តល់ព័ត៌មាន និងចូលរួមការពារធនធានធម្មជាតិ ដើម្បីទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព៕

ffffffffffg

ព័ត៌មានទាក់ទង