(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំបញ្ជាដោយលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើស Online Scams ១កន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២។
ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចជំនាញ រកឃើញមនុស្សស្នាក់នៅចំនួន៣នាក់ ភេទស្រី ជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើស Online Scams។
សមត្ថកិច្ចជំនាញដកហូតបាន Computer all in one ៥គ្រឿង, Monitor computer ១គ្រឿង, ទូរស័ព្ទបម្រើឲ្យបទល្មើស ៣៤គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ៤គ្រឿង និងម៉ូតូ Honda dream ១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕



