Detail Top Banner – Conway

ស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន

ប្រទេសថៃ អសន្តិសុខខ្លាំង ដោយមានការធ្វើបាប និងយាយី លើជនបរទេសមិនដាច់សោះឡើយ ហើយក្នុងករណីខ្លះ ឈានដល់ការសម្លាប់ផ្តាច់ជីវិតទៀតផង។

យ៉ាងណា ករណីចុងក្រោយនេះ គឺប៉ះលើជនជាតិចិនតែម្តង ដោយសន្តិសុខថៃ អាងខ្លួនជាម្ចាស់ប្រទេស បានប្រើហិង្សាលើជនជាតិចិន អំឡុងពេលចូលរួមព្រឹត្តិការណ៍ពិព័រណ៍សៀវភៅមួយ ក្នុងទីក្រុងបាងកក។

ជុំវិញរឿងនេះ ស្ថានទូតចិន ប្រចាំទីក្រុងបាងកក បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យអាជ្ញាធរថៃ ​បើកការស៊ើបអង្កេតជាបន្ទាន់ ព្រោះនោះគឺជាករណីប្រើហិង្សាជ្រុលហួសហេតុពេក លើពលរដ្ឋខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានទូតបានឲ្យដឹងថា ពលរដ្ឋខ្លួន បានទាក់ទងមកស្ថានទូត ចំពោះហេតុការណ៍កើតកាលពីថ្ងៃទី២៥ ខែកក្កដា ដោយមានការបណ្តេញចេញពីកម្មវិធីទាំងបង្ខំ ហើយមានការប្រើអំពើហិង្សាជ្រុលហួសហេតុ មិនអាចទទួលយកបាន ពីសំណាក់សន្តិសុខ ទៀតផង។ ដូច្ហើយនេះ ស្ថានទូតតម្រូវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ លើករណីនេះ។

តាមការផ្សាយរបស់ Khaosod, ជម្លោះយ៉ាងក្តៅគគុក រវាងភ្ញៀវចិន និងសន្តិសុខ បានកើតឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ប្រលោមលោកអន្តរជាតិ ឆ្នាំ២០២៦។

ក្រុមហ៊ុនរៀបចំកម្មវិធី GMMTV បានទទួលស្គាល់ថា ពិតជាមានការប្រើអំហិង្សាហួសហេតុ លើភ្ញៀវចិនមែន ហើយក៏បានចេញមុខសុំទោស ជាសាធារណៈ រួចហើយដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner