អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បាន ថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការពន្លឿនការអភិវឌ្ឍ ការតាំងទីលំនៅ ក្នុងតំបន់ West Bank ប្រទេសប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់ យ៉ាងឆាប់រហ័ស។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ ។
លោក Guterres និយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃចន្ទថា ការតាំងទីលំនៅរបស់អ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីនមិនមានសុពលភាពផ្នែកច្បាប់ទេ ហើយបង្កើតបានជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

ការរិះគន់របស់លោកកើតឡើង ចំពេលមានអំពើហិង្សាកើនឡើងនៅក្នុងតំបន់ West Bank ក៏ដូចជាផែនការរបស់អ៊ីស្រាអែលក្នុងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យដែលមានស្រាប់ ស្របច្បាប់ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យថ្មីៗ។
លោក Guterres បាននិយាយថា ការតាំងទីលំនៅទាំងនេះនៅតែជាឧបសគ្គចម្បង ចំពោះដំណោះស្រាយរដ្ឋពីរនិងចំពោះសន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងទូលំទូលាយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការបានបង្កើតឡើង ហើយជាការព្រមានម្តងហើយម្តងទៀតរបស់អង្គការសហប្រជាជាតិ និងភ្នាក់ងារដៃគូលើគោលនយោបាយតាំងទីលំនៅរបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
អង្គការទាំងនេះបានអំពាវនាវឱ្យមានការការពារជនស៊ីវិល និងការទទួលខុសត្រូវ ចំពោះជនល្មើសក្រោមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើកឡើងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងពន្លឿនការបង្កើតនៃប៉ុស្តិ៍កសិកម្ម និងប៉ុស្តិ៍ថ្មីស្របច្បាប់ ក្នុងតំបន់ West Bank ។
ការតាំងទីលំនៅរបស់អ៊ីស្រាអែលទាំងអស់នៅក្នុងតំបន់ West Bank រួមទាំង East Jerusalem គឺខុសច្បាប់ក្រោមច្បាប់អន្តរជាតិ ជាជំហរមួយដែលបានបញ្ជាក់ជាថ្មីនៅក្នុងយោបល់ប្រឹក្សារបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ២០២៤ បានរកឃើញថា ការកាន់កាប់ជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនគឺខុសច្បាប់៕


