Detail Top Banner – Conway

ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ករណីធាក់ប្លន់យកម៉ូតូនៅខណ្ឌសែនសុខ

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ក្នុងមូលដ្ឋានខណ្ឌសែនសុខ។

កិច្ចប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចបណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ០៣ នាក់ រួមមាន ៖ ១.ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ២.ឈ្មោះ បាន ម៉េងហ័រ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ៣.ឈ្មោះ សុធារិន វីរុន ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (មានសារធាតុញៀន)។ ដោយឡែកចំពោះវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៃច្បាប់៕

ព័ត៌មានទាក់ទង
×
Popup Banner