កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធើ្វការស្រាវជ្រាវជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ១៥:៤០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។


ក្នុងនោះកម្លាំងជំនាញដកហូតវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice) ចំនួន ០៨កញ្ចប់ ទម្ងន់ ៣១៦.៤២ក្រាម (ថ្លឹងទាំងសំបក) , ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន០៨ដុំ , កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ០១ ,ប្រាក់ដុល្លារចំនួន ២៤០ដុល្លារ ,ប្រាក់រៀល ចំនួន ៣.៤៨៥.០០០រៀល ,រថយន្តចំនួន ០១គ្រឿង ,ម៉ូតូចំនួន ០២គ្រឿង ,លោហៈធាតុពណ៌លឿង (ខ្សែក)ចំនួន ០២ខ្សែ ,លោហៈធាតុពណ៌លឿង (ក្រវិល) ចំនួន ០៣ ,លោហៈធាតុពណ៌ស (ក្រវិល) ចំនួន ០១គូ ,/បាយក្តាំងចំនួន ០២កញ្ចប់ ,/ទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕






