Detail Top Banner – Conway

ទីតាំង​ស៊ើបការណ៍សម្ងាត់​អាមេរិក​នៅមជ្ឈិមបូព៌ា រងការ​ខូចខាត ព្រោះតែការវាយប្រហាររបស់​អ៊ីរ៉ង់​​​​

ការ​វាយប្រហារ​ដោយមីស៊ីល និងដ្រូន ​របស់អ៊ីរ៉ង់​​ជាបន្ត​បន្ទាប់ ​អំឡុង​ពេល​​នៃ​ការ​ប្រយុទ្ធ​គ្នា​​​ចាប់​តាំងពីថ្ងៃ​ទី២៨ខែកុម្ភៈ​ ​កន្លង​មក​​ បាន​បង្កឱ្យ​មានការ​ខូច​ខាតយ៉ាង​ធ្ងន់​ធ្ងរ​ មិ​ន​ធ្លាប់​មាន​ពីមុន​មក​ដល់កន្លែងស៊ើបការណ៍​សម្ងាត់ និងឧបករណ៍​ឃ្លាំមើល​របស់សហរដ្ឋ​អាមេរិកនៅទូទាំងមជ្ឈិមបូព៌ា​។ នេះបើយោង​តាមការចុះផ្សាយ​​របស់​សារព័ត៌មាន​ NBC News ​នៅ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៦​ ។

មីស៊ីល​អ៊ីរ៉ង់​

ដោយ​ដកស្រង់សម្តី​មនុស្ស៤​នាក់ ដែល​ដឹង​រឿងនេះ​ ការវាយប្រហារ​​​របស់​អ៊ីរ៉ង់​ បាន​បំផ្លាញអគារ និងឧបករណ៍ប្រមូល​ព័ត៌មានស៊ើបការណ៍​សម្ងាត់​ដែលប្រើប្រាស់​ដោយ​ភ្នាក់​ងារ​ CIA និងភ្នាក់ងារចារកម្មអាមេរិក​​ផ្សេងទៀត​។

ការខូចខាត​នេះត្រូវបាន​គេរំពឹងថា​ នឹងត្រូវការប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ​ដើម្បីជួសជុល ឬជំនួសវិញ​។

ប្រភពទាំងនោះ​និយាយថា ទំហំនៃការបំផ្លិចបំផ្លាញ​ត្រូវបានពិពណ៌នា​ថា​ ធំជាងការខូចខាតណា​ទាំង​អស់​ដែល​ធ្លាប់ទទួលរង ដោយ​ភ្នាក់ងារ​ចារកម្មអាមេរិក​ពីមុន​។

គួរ​បញ្ជាក់​ថា ភាព​តានតឹងនៅមជ្ឈិមបូព៌ា​បានកើនឡើង​ ចាប់តាំងពីសហរដ្ឋអាមេរិក ​និងអ៊ីស្រាអែលបាន​បើកការវាយប្រហាររួមគ្នា​លើអ៊ីរ៉ង់​ កាលពី​ខែកុម្ភៈ។ ជាការ​ឆ្លើយតប ទីក្រុងតេហេរ៉ង់បានសង​សឹកដោយការវាយប្រហារ​ ប្រទេសក្នុង​តំបន់ដែលមានទ្រព្យសម្បត្តិ​យោធា​របស់សហរដ្ឋអាមេរិក។

យ៉ាង​ណា ភាគី​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិកបាន​ចុះហត្ថលេខាលើ​អនុ​ស្សរណៈនៃការយោគយល់គ្នា​មួយ​ កាលពីពាក់កណ្តាល​ខែមិថុនា ​ក្រោម​ការសម្របសម្រួលរបស់ប៉ាគីស្ថាន ក្នុង​គោលបំណងបញ្ចប់សង្គ្រាម និងឈានដល់កិច្ចព្រមព្រៀងសន្តិភាព​យូរអង្វែង។

​ការចរចាបានបរាជ័យ​ចាប់តាំងពីពេលនោះ​មក ដោយសារតែជម្លោះ កំពុង​បន្តកើត​មាន​លើលក្ខខណ្ឌនៃអនុស្សរណៈ និងការ​​ធ្វើ​នាវាចរណ៍​តាមច្រកសមុទ្រហ័រមូស៕

ព័ត៌មានទាក់ទង
×
Popup Banner