Detail Top Banner – Conway

សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោកបានផ្លាស់ប្តូរ ទៅរករបត់ថ្មីដ៏គ្រោះថ្នាក់ ធ្វើឱ្យយើងត្រូវធ្វើដំណើរឆ្លងកាត់ “ស្ថានភាពចលាចល” ជាប្រចាំ, សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លី ឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ

ភ្នំពេញ៖ នាឱកាសថ្លែងសន្ទរកថាបើកជាផ្លូវការ សន្និសីទប្រធានសភា នៃអន្ដរសភា លើកទី២ (ISC-2) សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធាន ISC-2 បានថ្លែងអំណរគុណ ចំពោះវត្ដមានជ្រាលជ្រៅរបស់គណៈប្រតិភូ មកពីជុំវិញពិភពលោក ដែលបានអញ្ជើញមកកាន់កម្ពុជា ចូលរួមសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ ក្នុងប្រទេសកម្ពុជានាពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំគ្នានៅក្នុងសាលសន្និសីទនេះ មិនមែនដើម្បីផ្លាស់ប្តូរពាក្យសម្តីលួងលោមចិត្ត ឬផ្តល់នូវក្តីសង្ឃឹមដែលគ្មានការពិតនោះទេ តែការមកដល់ទីនេះ ក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើស ដោយប្រជាជន និងក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិ។

សម្ដេចតេជោបានថ្លែងបន្ដថា កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យ មើលស្ថានភាពពិភពលោក ដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឹងម៉ាត់។ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកល ដ៏ច្របូកច្របល់ នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា “យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាននូវស្ថានភាពដែលល្អបំផុត”។

សម្តេចតេជោ បានបញ្ជាក់ថា តថភាពជាក់ស្តែងគឺថា ពិភពលោករបស់យើងបានផ្លាស់ប្តូរទៅរករបត់ថ្មី ដ៏គ្រោះថ្នាក់មួយ ដែលធ្វើឱ្យយើងត្រូវធ្វើដំណើរឆ្លងកាត់ “ស្ថានភាពចលាចល” ជាប្រចាំ។ យុគសម័យ ដែលងាយប្រែប្រួលនេះ ត្រូវបានសម្គាល់ដោយការបាត់បង់នូវ “ភាពជាអ្នកដឹកនាំផ្នែកសីលធម៌” នៅលើឆាកអន្តរជាតិ និងញាំញីដោយភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា។ អ្វីដែលយើងធ្លាប់ជឿជាក់ថា ជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្ត្រ ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ៕

ព័ត៌មានទាក់ទង
×
Popup Banner