Detail Top Banner – Conway

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជូនដំណឹងជាថ្មីម្តងទៀត ស្តីពីការរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ “

ភ្នំពេញ​៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ស្ដីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សាធារណជន ដែលមានបំណងស្វែងយល់បន្ថែមអំពីវិស័យនេះ ព្រមទាំងសាធារណជនដែលមានមុខរបរ លើវិស័យសម្អាងការ អ្នកច្នៃម៉ូតសម្លៀកបំពាក់ អ្នកផលិតមាតិកា និងអ្នកដែលប្រកបមុខរបរពាក់ព័ន្ធ និងប្រហាក់ ប្រហែល អាចចុះឈ្មោះតាមរយៈការស្កេន QR Code ដូចភ្ជាប់មកជាមួយ និងសូមឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទី។

សិក្ខាសាលាតម្រង់ទិសនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីស្បៃខ្មែរ និងរបៀប ប្រើប្រាស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ ឧត្តុង្គឧត្តម និងប្រកបដោយសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង និង របៀបប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរអត្តសញ្ញាណជាតិ ដែលយើងត្រូវតែរួមគ្នាលើកតម្កើង ថែរក្សា អភិរក្សនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ថែរក្សា ការពារមរតកវប្បធម៌ ពីសំណាក់សាធារណជនទាំងអស់។

ព័ត៌មានទាក់ទង
×
Popup Banner