Detail Top Banner – Conway

ក្រោយពលរដ្ឋត្អូញត្អែរ! អភិបាលខេក្រោយពលរដ្ឋត្អូញត្អែរ! អភិបាលខេត្តកំពត បញ្ជាឱ្យបិទទីតាំងអាជីវកម្មនៅឆ្នេរកោះស្មៅត្តកំពត បញ្ជាឱ្យបិទទីតាំងអាជីវកម្មនៅឆ្នេរកោះស្មៅ

ភ្នំពេញ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាឱ្យបិទទីតាំងអាជីវកម្មនៅឆ្នេរកោះស្មៅ ក្រោយមានពលរដ្ឋត្អូញត្អែរ ថា ពួកគេមិនអាចចតរថយន្ត ដើម្បីនាំកូនចុះលេងទឹកនៅតំបន់ឆ្នេរនេះបាន។ អាជ្ញាធរខេត្តកំពត បានបញ្ជាក់ថា ឆ្នេរកោះស្មៅ ជាឆ្នេរសាធារណៈ ដូច្នេះពលរដ្ឋអាចទៅលេងកម្សាន្តដោយសេរី។

យោងតាមការបង្ហោះលើបណ្តាញសង្គមរបស់លោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៣ ខែតុលា នេះ កម្លាំងអធិការស្រុកទឹកឈូ រួមជាមួយអាជ្ញាធរឃុំជុំគ្រៀល បានចុះដោះស្រាយបញ្ហានៅតំបន់​ឆ្នេរកោះស្មៅ បន្ទាប់ពីទទួលបានព័ត៌មានអំពីការត្អូញត្អែររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ការចុះដោះស្រាយនេះ ធ្វើឡើងក្រោយមានពលរដ្ឋម្នាក់បានបង្ហោះសារត្អូញត្អែរថា ខ្លួនបានបើករថយន្តរកកន្លែងឈប់ ដើម្បីឱ្យកូនចុះលេងទឹកនៅឆ្នេរកោះស្មៅ ប៉ុន្តែទើបតែឈប់បានមិនដល់៥នាទីផង ក៏មានអ្នកមកប្រាប់ឱ្យយករថយន្តចេញ ដោយអះអាងថា ទីតាំងនោះជាកន្លែងអាជីវកម្ម និងទុកសម្រាប់ចតរថយន្តរបស់ភ្ញៀវដែលមកទទួលទានអាហារប៉ុណ្ណោះ។

ដោយឡែក ក្រោយបានរាយការណ៍បញ្ហានេះដល់អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានបញ្ជាឱ្យបិទទីតាំងដែលមានបញ្ហានោះតែម្ដង។ អាជ្ញាធរខេត្តកំពត បានបញ្ជាក់ថា ឆ្នេរកោះស្មៅ គឺរៀបចំឡើងសម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្តដោយសេរី។ បន្ថែមលើនេះ អាជ្ញាធរខេត្តកំពត ស្នើសុំពលរដ្ឋយោគយល់ និងអធ្យាស្រ័យចំពោះបញ្ហាដែលកើតមានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍។

សូមជម្រាបថា ឆ្នេរកោះស្មៅ ជាទីតាំងទេសចរណ៍មួយកន្លែង ដែលមានទេសភាពយ៉ាងស្រស់ស្អាត នៅមិនឆ្ងាយពីក្រុងកំពត។ ឆ្នេរខ្សាច់សស្អាតនេះ មានកន្លែងញ៉ាំអាហារយ៉ាងមានរបៀប អនាម័យល្អ។ ភ្ញៀវទេសចរអាចញ៉ាំអាហារបណ្តើរ និងគយគន់ទេសភាពបណ្តើរ ដោយមានទូកនេសាទជាច្រើនឆ្លងកាត់តាមទីតាំងនោះ។ ទីតាំងនេះ ក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត ដែលធ្វើឱ្យអារម្មណ៍ភ្ញៀវទេសចរ កាន់តែស្រស់ស្រាយ៕

ព័ត៌មានទាក់ទង
×
Popup Banner