Detail Top Banner – Conway

មេ​ស៊ើបការណ៍​សម្ងាត់អង់គ្លេស​ ព្រមាន​ថា អ៊ីរ៉ង់​កំពុងពង្រីក​ការវាយ​ប្រហារ​ តម្រង់ទៅរកមូលដ្ឋានយោធា​

ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​ក្នុងស្រុក​របស់ចក្រភពអង់គ្លេស​បានលើកឡើងថា ប្រទេស​អ៊ីរ៉ង់​ កំពុងបង្កើន​ការប៉ុនប៉ងវាយ​ប្រហារលើ​គោលដៅយោធា​អង់​គ្លេស​ បន្ទាប់​ពីមានហេតុការណ៍​ជាបន្តបន្ទាប់​តាម​មូលដ្ឋានទ័ព​អាកាស​អង់​គ្លេស​ ទោះបីជាទីក្រុងតេហេ​រ៉ង់​បានបដិសេធ​ មិនពាក់ព័ន្ធនឹង​រឿងនេះ​ក៏ដោយ។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៦។

មូល​ដ្ឋាន​ទ័ព​អាកាស​អង់​គ្លេស​

ក្នុងសុន្ទរកថា​ប្រចាំឆ្នាំ​​ កាលពីថ្ងៃអង្គារ លោក Ken McCallum ប្រធាន​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ផ្ទៃក្នុងអង់គ្លេស (MI5) ថ្លែងថា មានការផ្លាស់ប្តូរ​ដ៏សំខាន់មួយក្នុង​ចលនា ឬយុទ្ធសាស្ត្រ​របស់ទីក្រុងតេហេ​រ៉ង់​នៅឆ្នាំនេះ ហើយថា អ៊ីរ៉ង់​មាន​មហិច្ឆតាក្នុងការវាយ​ប្រហារលើគោលដៅ​ដែល​មានការការពារ​យ៉ាងតឹងរ៉ឹងជាង​មុន ដូចជាទីតាំងយោធា​ជាដើម។

ការព្រមាន​របស់​លោក McCallum បាន​ធ្វើឡើង​ បន្ទាប់ពី​នាយករដ្ឋមន្ត្រីចក្រភពអង់​គ្លេស លោក Andy Burnham លើកឡើងថា មានភាគរយខ្ពស់ណាស់ដែលកង​កម្លាំងឆ្មាំបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ​ជា​អ្នកនៅ​ពីក្រោយផែនការវាយប្រហារ​​ ដែលសង្ស័យថា មាន​គោលដៅ​លើមូល​ដ្ឋានទ័ពអាកាស Royal Air Force (RAF) ជាមូលដ្ឋាន​សម្រាប់យន្ត​ហោះទម្លាក់គ្រាប់បែក​របស់សហរដ្ឋអាមេរិកក្នុង​ការធ្វើប្រតិបត្តិការវាយ​ប្រហារលើអ៊ីរ៉ង់។

ហេតុការណ៍នេះ​បានជំរុញឱ្យសហរដ្ឋអាមេរិក​ដកយន្តហោះយោធា​របស់ខ្លួន ​ចេញពីមូលដ្ឋាន​​អង់​គ្លេស​ ដោយសារតែការព្រួយ​បារម្ភ​អំពីបញ្ហាសុវត្ថិ​ភាព កាលពីដើមខែ​នេះ​៕

ប្រភព៖ Reuters

ព័ត៌មានទាក់ទង
×
Popup Banner