Top Mobile Banner

ដំណាក់ការថ្មីនៃសង្គ្រាមអ៊ីស្ត្រាអែលនឹងហាម៉ាស់

អឺរ៉ុប * ថ្ងៃទី៣មេសា២0២៤
ព្រឹត្តិការថ្មីៗកំពុងតែកើតឡើង នៅក្រៅតំបន់សង្គ្រាមហាម៉ាស់នឹងអ៊ិស្ត្រាអែល នាចុងខែមិនានេះ ដែលទំនងជាមានពន្លឺដំណោះស្រាយសន្តិភាពមួយ នៅតំបន់គ្ហាស្ហា។ ក្រុងកាតាគឺជាភាគីចំណុចកណ្តាលមួយ ដែលអ្នកការទូតពាក់ពន្ធនឹងសង្គ្រាមនៅមជ្ឈឹមបូព៍ា កំពុងតែស្វែងរកដំណោះស្រាយ បញ្ចប់ការសម្លាប់រង្គាល ទៅលើជនស៊ិវិល ដោយកម្លាំងទ័ពអ៊ីស្ត្រាអែល ដែលដេញតាមសងសឹកក្រុមហាម៉ាស់ នៅគ្ហាស្ហាខាងត្បូង។
លោកអ្នកចាំទេថា នៅពេលសង្គ្រាមផ្ទុះឡើងភ្លាម អ៊ីស្ត្រាអែលបានប្តេជ្ញាវាយហាម៉ាស់ឲ្យខ្ទេចអស់ បើទោះជាលាក់ខ្លួននៅទីណាក៏ដោយ ដូច្នេះនៅពេលដែលពួកហាម៉ាស់ លាក់បង្កប់ខ្លួននៅជាមួយជនភៀសខ្លួនប៉ាឡេស្ទីន ឬនៅលេនដ្ឋានក្រោមមន្ទីរពេទ្យ ឬនៅក្រោមដីនៃទីស្នាក់ការអង្គការមនុស្សធម៍ យោធាអ៊ីស្ត្រាអែលនឹងវាយកំទេចទាំងអស់ ។ ស្លាប់មនុស្សខាងប៉ាឡេស្ទីនរួមទាំងជនស៊ីវិលឯទៀត នឹងក្រុមហាម៉ាស់ជាង៣៣០០០ហើយ ចំណែកខាងអ៊ីស្ត្រាអែលមានស្លាប់មនុស្ស១១៦០០នាក់ដែរ ហើយនៅសល់ចំណាប់ខ្មាំងនៅក្នុងដៃហាម៉ាស់១៣០នាក់ទៀតនៅឡើយ ដែលខ្លះបានបាត់បង់ជីវិតទៅហើយ ។
នៅពេលដែលហាម៉ាស់ សម្រេចចិត្តវាយឆ្មក់លើអ៊ីស្ត្រាអែល កាលពីថ្ងៃទី៧តុលា២០២៣មុន ទំនងជានឹកថាអ៊ីស្ត្រាអែលភ្លេចខ្លួននឹងសន្តិភាពយូរពេក អាចនឹងវាយយកឈ្នះអ៊ីស្ត្រាអែលបាន…ប៉ុន្តែការវាយតបតមកវិញរបស់អ៊ីស្ត្រាអែល គឺតំបន់គ្ហាស្ហា ដែលជាជម្រករស់នៅរបស់ជនប៉ាឡេស្ទីន បានត្រូវរំលាយទាំងមូលដោយបានលេសថា ហាម៉ាស់នៅលាក់ខ្លួនជាមួយប៉ាឡេស្ទីន។ មិនតែប៉ុណ្ណោះ អ៊ីស្ត្រាអែលមានលទ្ទភាពនឹងវាយកំទេចចូលលីបង់ វាយចូលស៊ិរី ថែមទៀត ដោយអ៊ីរ៉ង់ជាមេខ្លោង មិនហ៊ានតបតនៅឡើយទេ ក្រៅតែពីគម្រាម តែសហរដ្ឋអាមេរីក ដែលខិតខំទប់ស្កាត់ភាពរងគ្រោះដល់ជនស៊ីវិល នៅតែក្បែរតំបន់ជានិច្ចដដែល។ អាមេរីកបានជម្រុញឲ្យអ៊ីស្ត្រាអែលបញ្ឈប់កាវាយប្រហាទៅលើគ្ហាស្ហាខាងត្បូង តែនាយករដ្ឋមន្ត្រីណីតានីញាហូ ថាគោលដៅយោធារបស់ខ្លួន ពុំទាន់ដល់នៅឡើយទេ គឹសំអាតហាម៉ាស់ឲ្យអស់។
ជាមួយនឹងការវាយប្រហារនៅតែបន្តរយ៉ាងក្រហមឆ្អៅ ព្រឹត្តិការនយោបាយថ្មីមួយបានផុសចេញមក ដោយ មានវត្តមាននៃប្រមុខរដ្ឋប៉ាឡេស្ទីន ម៉ាសមេដ អាបាស់ ផង។
កាលពីចុងខែមិនានេះ នៅទីក្រុងរ៉ាមាឡា នៃស៊ីជ័រដានី មានបង្ហាញខ្លួននឹងការតែងតាំងរដ្ឋាភិបាលប៉ាឡេស្ទីនមួយ ដែលដំណាងដោយលោក មហាមេដ មូស្តាហ្វា ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រី អមដោយរដ្ឋមន្ត្រីចំនួន២៣រួប ស្ត្រី៤រូប ដែលជាមនុស្សមានសមត្ថភាពនឹងបទពិសោធន៍ ។ អ្នកទាំងនោះអាចនឹងក្លាយទៅជាអ្នកដឹកនាំថ្មីនៅតំបន់គ្ហាស្ហា ប៉ុន្តែទាល់តែ តែលហាវីវ នឹងគ្ហាស្ហាយល់ព្រមលើដំណោះស្រាយ ឈប់បាញ់គ្នាមួយនេះជាមុនសិន។ តែលអាវីវ មិនចង់ឃើញក្រុមហាម៉ាស់ត្រឡប់មកកាន់អំណាចវិញទេ ចំណែកប្រទេសអ៊ីរ៉ង់ នឹងប្រទេសអារ៉ាប់ផ្តាច់ការ រាប់ទាំងក្រុមហាម៉ាស់ផង បែរចង់បានឲ្យក្រុមតឹងតែងស្អប់ជនជាតិជីវ មកកាន់អំណាចទៅវិញ ក៏បុន្តែសហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរីកជាដើម ដាក់សម្ពាតធ្ងន់ធ្ងរ ចង់ឲ្យមានសន្តិភាពក្នុងតំបន់ ឲ្យបានយូរអង្វែង ហើយប្រគល់គ្ហាស្ហា ទៅឲ្យប៉ាឡេស្ទីនវិញ។
អាចនឹងមានការចរចារសម្រេចឈប់បាញ់គ្នាមួយ នៅមុនចុងបញ្ចប់«រ៉ាម៉ាដង់»នេះ គឺហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង១ថ្ងៃបានម្នាក់ ទល់នឹងការដោះលែងឈ្លើយសឹកប៉ាឡេស្ទីនពី២០ទៅ៥០នាក់រាល់ថ្ងៃដូចគ្នាដោយអ៊ីស្ត្រាអែល ការនោះអាចនឹងប្រព្រឹត្តទៅ អស់រយៈពេល៣ខែទើបចប់។ ធ្វើយ៉ាងនេះ អាចជាគារពន្យាពេលឈប់បាញ់គ្នាបានយ៉ាងយូរបន្តិច សម្រាប់ក្រុមសង្គ្រោះ ជួយកាពារពួកជនភៀសខ្លួនប៉ាឡេស្ទីនបាន។
រូបមន្តថ្មីនេះ បើទទួលបានការអនុម័ទ ទំនងជាហាម៉ាស់ដែលមានទំនោភេរវកម្ម ត្រូវថយខ្លួនចេញពីតំបន់ដោយចុះចាញ់ ទុកឲ្យជនប៉ាឡេស្ទីនមកបន្តរគ្រប់គ្រងគ្ហាស្ហាវិញ ដែលគំនិតនេះអាចឲ្យអ៊ីស្ត្រាអែលយល់ព្រមបាន៕

ព័ត៌មានទាក់ទង