ព្រឹទ្ធសភាបារាំងទាមទារអោយសមាជិកប្រទេសជាហត្ថលេខីនៃកិច្ច ព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំដើម្បីចាត់ការកម្ពុជាជាបន្ទាន់
ប្រទេសបារាំងៈ
សមាជិកព្រឹទ្ធសភានៃប្រទេសបារាំងមួយ រូប មកពីគណបក្ស“នែ រាំចហេ1” លោក អង់ដ្រេ ហ្គាតូឡាំង (នៅដរៃ អាតតៀលិន) បានចេញលិខិត ប្រកាសព័ត៌មានបញ្ជាក់ពីការទាមទារអោយ ប្រទេសជាតិហត្ថលេខីនៃ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ដើម្បីចាត់ការ មកលើប្រទេសកម្ពុជា ។ នេះបើយោងតាមការ ដកស្រង់សម្តីមកចុះផ្សាយដោយសារព័ត៌មាន មនោរម្យកាលពីថ្ងៃម្សិលមិញនេះ ។
សារព័ត៌មានដដែលនេះក៏បានបន្តដកស្រង់ សម្តីរបស់លោក អង់ដ្រេ ហ្គាតូឡាំង (នៅដរៃ អាតតៀលិន) មកចុះផ្សាយអោយដឹងទៀតថា លោក អង់ដ្រេ ហ្គាតូឡាំង បានថ្លែងបន្តក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ ឪធ្រីឱ “ប្រទេសបារាំង ក៏ដូចជា សហភាពអ៊ឺរ៉ុប ត្រូវកោះប្រជុំឱ្យបានលឿនតាម តែអាចធ្វើទៅបាននូវភាគីហត្ថលេខីនៃកិច្ចព្រម ព្រៀងសន្តិភាពឆ្នាំ១៩៩១ ដើម្បីសម្លឹងរកមើល ការចាត់វិធានការនៅចំពោះការងាកទៅរករបបផ្តាច់ការមួយនៅកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានជាភាសាបារាំង ដែលត្រូវបានសារព័ត៌មានមនោរម្យបកប្រែមកចុះផ្សាយបានអោយដឹងថា សមាជិកព្រឹទ្ធសភារូបនេះ ក៏បានលើកឡើងផងដែរថា ការហាមឃាត់ក្រុម អ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជា មានន័យថា “បន្ទាត់ក្រហម”មួយ ទើបនឹងត្រូវ បានលោតរំលងដោយរដ្ឋាភិបាលកម្ពុជា។ ហើយ បរិយាកាសនយោបាយក្នុងរយៈពេលចុងក្រោយ បាន“ដើរផ្ទុយទៅនឹងដំណើរការនៃលទ្ធិប្រជាធិប តេយ្យដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១បានកំណត់សម្រាប់ប្រទេសកម្ពុជា”។
សមាជិកព្រឹទ្ធសភារូបនេះ ដែលជាអនុប្រធាន នៃគណៈកម្មការនៃកិច្ចការអ៊ឺរ៉ុប (របស់ព្រឹទ្ធសភា បារាំង) និងជាអនុប្រធាននៃក្រុមសមាជិកព្រឹទ្ធ សភាជាមិត្ត បារាំង-កម្ពុជា បានបន្តបរិហារសាល ក្រមរបស់តុលាការកំពូលកម្ពុជាថា មានលក្ខណៈ “ដ៏អាស្រូវ” និង“ដ៏អយុត្តិធម៌” ដែលមិនគួរឱ្យ យល់បាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានមនោរម្យនៅថ្ងៃអង្គារ៍នេះ ។
ថ្លែងនៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុ សម្លេងបារាំងអន្តរជាតិ ឪធ្រីឱ ផ្សាយជាភាសា បារាំង លោក ហ្គាតូឡាំង បានបញ្ជាក់ថា ប្រទេស បារាំងរួមនឹងសហភាពអ៊ឺរ៉ុបនឹងចាត់វិធានការដ៏ ខ្លាំងមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើរបបដឹកនាំ ក្រុងភ្នំពេញ ក្នុងនោះរាប់បញ្ចូលទាំងការលប់ ចោលនូវការអនុគ្រោះពន្ធនាំចូល មកកាន់អ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញធំជាងគេបង្អស់របស់ កម្ពុជា និងទាំងទៅលើមន្ត្រីជាន់ខ្ពស់ដែលជាអ្នក ទទួលខុសត្រូវនៅក្នុងគណបក្សប្រជាជនកម្ពុជា ។