Top Mobile Banner

ខ្មែររត់មកនៅរដ្ឋ“ហ្លរីដា-ធលៀរិដា”មានជីវភាពគ្រាន់បើ

ដោយ សូបិន ពិន
នៅ២សប្តាហ៍មុនរដូវ“គ្រីសមឺស-ជហរិស- តមាស” សីតុណ្ហភាពតែងតែចុះយ៉ាងចើនជានិច្ច នៅផ្នែកខាងជើងនៃសហរដ្ឋអាមេរីក រហូតដល់ ធ្លាក់ព្រិល នាថ្ងៃគ្រីស្តមឺសតែម្តងផង។ ខ្ញុំបានចាក ចេញពី“ឡូវែល”តាមយន្តហោះ“អាមេរីកាំង អ៊ែឡាញ” នៅថ្ងៃអាទិត្យសប្តាហ៍ទី១ ដែលធាតុអាកាសកំពុងថយចុះមកដល់មានធ្លាក់ព្រិល ប្រមាណ ៣០អង្សារ“ហ្វារីណាយ”ដើម្បីសំដៅទៅរកទីកន្លែង ដែលមានកំដៅព្រះអាទិត្យ៧០អង្សានាពេលដដែល ពិសេសទៅទៀតនោះ ទៅលេងនៅតំបន់“ឥនឌាន ថោន” ដែលជាតំបន់កសិកម្មដែលគេអាចដាំដំណាំ ជាអាជិវកម្ម បន្លែបន្លុកដូចស្រុកជាដំណាំស្រុកខ្មែរ យើងបានផង។
ឪពុកររបស់ខ្ញុំឈ្មោះ ថាច់ យីប ធ្លាប់ជា កសិករ នៅកម្ពុជាក្រោមភៀសខ្លួនមកនៅអាមេរីក ជា មួយកូនគាត់៣នាក់ តាំងជិត២០ឆ្នាំហើយ បាន សម្រេចចិត្តមកតាំងទីជាមួយមិត្រភក្ត២នាក់ទៀត ឈ្មោះ“រីកឈឺត” នឹងម្នាក់ទៀតមិនបានទ្រាំនៅ យូរទេ, មកនៅ“ឥនឌានថោន”ជិត៣ឆ្នាំហើយ គាត់មកជួលដីគេ២,៥អេគឺម្នាក់ ធ្វើដំណាំខ្មែរ ប្រកបរបរនេះបានកាក់កបគ្រាន់បើ នឹងប្រកបដោយ ក្តីសង្ឃឹមផង។ ថ្វីត្បិតែម្តងម្កាល ដូចជាខែមុននេះ មាន“ខ្យល់ព្យុះកំបុតត្បូង”បានឆ្លងកាត់ ធ្វើឱ្យខូច ខាតដំណាំជាច្រើនក្តីតែអ្នកស្រុកនោះនៅតែក្រោក ឈរឡើងវិញ តទៅទំព័រទី ១៤
បន្តផ្តល់ម្ហូបអាហារពីផ្នែកកសិកម្មដល់ប្រជា ជាតិដូចដើមតែដដែល។


គេស្គាល់រដ្ឋហ្លរីដានឹងក្រុង“ម៉ាយ៉ាមី”ជាតំបន់ ទេសចរដ៏ធំមួយនៃសហរដ្ឋអាមេរីក តែគេមិនបាន ដឹងថា រដ្ឋ“ហ្វរីដា”ក៏ជាដំបន់កសិកម្មដ៏ធំមួយដែរ នោះទេ នៅពេលដែលអាមរីកឈប់លើកដំកើង កសិកម្មទៅហើយនោះ ។ លោក ថាច់ យីប កំពុង ស្វែងរកទីតាំងធំជាងមុន ដើម្បីធ្វើដំណាំផងនឹង ចិញ្ចឹមសត្វផងថែមទៀត ពីព្រោះតែ“ហ្លរីដា”មិនត្រឹមតែជាជង្រុកសម្រាប់ចែកចាយផលិតកម្មដាំដុះតែប៉ុណ្ណោះទេ គឺជាកន្លែងចែកចាយផលិតផលចិញ្ចឹមសត្វដ៏ធំមូយទៀតផង ជាពិសេសនៅតំបន់ “អូកីយូប៊ី”នោះ ដែលនៅក្បែរគ្នានឹង“ឥនធីយាន ថោន” តែម្តង។ ដីសម្រាប់ធ្វើកសិកម្មនៅលក់ក្នុង តម្លៃថោកនៅឡើយ គឺនៅជុំវិញ៧ពាន់ទៅ១,២ម៉ឺនដុល្លាក្នុងមួយអេគឺ ដែលជាទូទៅមានទឹកនឹងភ្លើងទៅដល់រួចជាស្រេច មានទាំងផ្លូវថ្នល់ចាក់កៅស៊ូខ្វាត់ខ្វែង មានអូរបង្ហូរទឹកបើគេចង់ធ្វើកសិកម្មលើដីនោះផង។ មានក្រសួងនឹងអាជ្ញាធរមានសមត្ថ ភាពសម្រាប់ជួយជាយោបល់ជាព័ត៌មានសម្រាប់ ជួយកសិករ នឹងម្ចាស់កសិដ្ខានឱ្យអាចរកដំណោះ ស្រាយរកវិធីសម្រាប់ឱ្យមានប្រាក់ចំណេញនឹង អាចធូរធាបានឱ្យតែអ្វីៗធ្វើទៅតាមគន្លងច្បាប់។
អ្នកចំការខ្មែរ បានទទួលផលចំណេញដំបូង បង្អស់ គឺធាតុអាកាសក្តៅដូចស្រុកខ្មែរយើងដែរ ដែលខែរងារនាតំបន់ផ្សេងៗនាភាគខាងជើង អាមេរីក គឺជាយល់សព្វអាក្រក់របស់ពលរដ្ឋខ្មែរ ដោយត្រូវស្លៀកពាក់ក្រាស់ហើយធ្ងន់ៗ ត្រូវចេញថ្ងៃភ្លើងច្រើនពីព្រោះប្រើកំដៅ“អេឡិកទ្រិក”ហើយ ចេញក្រៅមិនសូវបាន, ឡើងទម្ងន់លើសឈាម ដោយមិនបានដើរលេងហាត់ប្រាណរហូតដល់ បែកញើសចេញខាងក្រៅមិនបានផ្ទុយទៅវិញនៅ” ឥនឌិយានថោនគេស្លៀកខោអាវខ្លីហើយស្រាល នៅខែធ្នូ គួរឱ្យច្រណែនពេកណាស់!។
លោក ផេង ជាម្ចាស់កសិដ្ឋានធំជាងគេមួយ រូប ក្នុងសំលៀកបំពាក់ខ្លី ជាមនុសរួសរាយណាស់, នាខែរងារកំពុងមកដល់គាត់និយាយថា“ដាំដំណាំ” ផ្ទីសម្រាប់ផ្សារអាមេរីកាំង“លើដី៦០អេគឺ គាត់បេះ យកផលបីថ្ងៃម្តងជាមួយកម្មករ១០នាក់, សម្រាប់ ខែររងារនេះ គឺរកបានសម្រាប់តែចិញ្ចឹមកម្មករតែ ប៉ុណ្ណោះ!”។ រីឯអ្នកដាំដុះតូចៗ ច្រើនធ្វើដំណាំ បន្លែខ្មែរ ក្នុងទំហ៊ុំដីតូចជាង៥អេគឺ” មានគេចុះមក ទិញដំណាំខ្លួនស្ទើររាល់ថ្ងៃដែរ ដើម្បីគេដឹកបន្លែ ស្រស់”យកទៅលក់នៅតាមផ្លូវលេខ៩៥ ធ្វើដំណើរ ១០០០-១៥០០ម៉ាយ ១ដង-២ដងក្នុង១អាទិត្យ ទៅកាន់“ចាក់សុនវីល” ទៅ“វៀជីនា” ទៅវ៉ាស៊ីន តោនធីស៊ី ទៅហ្វីឡាដែហ្វៀ ទៅកូណិចទីកិត ទៅ“រ៉ូដអាយឡិន” ទៅ“ឡូវែល”។ បន្លែខ្មែរបញ្ជូន ពី“ហ្លរីដា” នៅមិនទាន់គ្រប់គ្រាន់ តាមសេចក្តីត្រូវការ របស់សហគមន៍អាស៊ីនៅឡើយទេ គេនៅតែអាច ផលិតបន្លែបង្ការនោះ ឱ្យបានច្រើនសម្រាប់ចែក ជូននៅទីឆ្ងាយៗបានផងនៅឡើយ។ បន្លែបង្ការខ្មែរ មកពី“ហ្លរីដា”ជារបស់ដែលខ្មែរចូលចិត្តទិញហូប ណាស់ ពីព្រោះជាបន្លែស្រស់ ដាំដោយខ្មែរ ដែល ស្គាល់ច្បាស់ពីចំណូលចិត្តអ្នកហូប ដែលកម្រនឹងបាន ហូបម្ហូបខ្មែរ ឱ្យបានត្រឹមត្រូវ។
រាត្រីទី១៥ត្រូវនឹងថ្ងៃសុក្រនេះ នៅពីមុខរោង សម្រាកកាយលោក ថាច់ យីប, មិត្តខ្មែររួមវិជ្ជាជីវ ជិតខាង៤-៥នាក់ បានមកលេងជជែកគ្នាយ៉ាងរីក រាយចង់ដឹងពីដំណឹងថា លោក យីប កំពុងរកដីធំ ជាងនេះបន្តិច ហើយជាពិសេសជជែកជាមួយ សំខុន មកសម្រាកទីនេះដែរ២-៣ថ្ងៃ ជានាយក កាសែតខ្មែរប៉ុស្តិ៍ស.រ.អា.និយាយពីរឿងស្រុកខ្មែរ ដែលកំពុងមានរឿងរ៉ាវយ៉ាងក្តៅគគុក, ចំណែក ប៉ុណ្ណារ៉ូ ជាអ្នកដេញមួស ដែលពេលព្រលប់មកដល់ ចេញខាំគេឯងកាន់ទេច្រើន បន្តិចក្រោយមកក៏ បាត់លែងឃើញចេញមកខាំទៀត…។ ជជែកគ្នា ប្រមាណ១ម៉ោង ក៏បែកគ្នាទៅសម្រាកតែរៀងៗ ខ្លួនទៅ នារាត្រីដែលប្តើមត្រជាក់បន្តិចទៅហើយ មានមេឃក៏ស្រឡះ ដែលគេអាចមើលឃើញ ផ្កាយរាប់រយពាន់ពេញមេឃា ។

ព័ត៌មានទាក់ទង