ជូនពរស្វាគមន៍ចំពោះសមាជិកក្រុមប្រឹក្សាថ្មីក្រុង

ខ្មែរផុសស.រ.អា.
ក្រោមធាតុអាកាសដ៏ត្រជាក់ក្រោមសូន្យ សាលាក្រុងឡូវែលប្រារឰពិធីសម្ភោធចូលកាន់ ដំណែងរបស់អ្នកគ្រប់គ្រងថ្មីរបស់ខ្លួន កាលពីថ្ងៃ អង្គារទី២មករាឆ្នាំ២០១៨ នៅសាលាក្រុងឡូវែល ដោយមានធ្វើការសច្ចាប្រណិធាន ស្បត់នៅចំពោះ អាចារ្យដំណាងសាសនា ដើម្បីចូលកាន់ដំណែងជាសមាជិកក្រុមប្រឹក្សា City Councilors ក្រុង ឡូវែលដែលមាន៩រូប នឹង៦រូបក្នុងដំណែងជា គណកម្មការសាលារៀន School Committee។

ក្រុមប្រឹក្សាសាលាក្រុងបានជ្រើសប្រធាន របស់ខ្លួន គឹលោក វីលាម សាមារ៉ាសWilliam Samaras ដែលនឹងក្លាយទៅជាអភិបាលក្រុងថ្មី សម្រាប់ក្រុងឡូវែល នឹងជាប្រធាននៃគណកម្មការ សាលារៀនផងដែរ ។ ក្រុមប្រឹក្សាបានតែងតាំង អនុប្រធានម្នាក់ដែលមានដើមកំណើតខ្មែរ គឺ លោក វាស្នា នួន លើកនេះប្រវត្តិសាស្ត្របាន ជារុេ ឈ្មាះលោកថា ជា“ជនជាតិខ្មែរដំបូងបង្អស់ ដែលបានកាន់ដំណែងជាអភិបាលក្រុងរងនៅ សហរដ្ឋអាមេរីកនេះ”។ នៅមានខ្មែរម្នាក់ទៀត ដែរ ដែលត្រូវបានរាប់បញ្ចូលក្នុងប្រវត្តិសាស្ត្រដែរគឺលោក ដូមីនីក ឡាយ ដែល“ជាសមាជិក គណកម្មាការសាលារៀន មានដើមកំណើតជាខ្មែរដំបូងបង្អស់នៅសហរដ្ឋអាមេរីក“នេះ លោកបាន ជាប់ឆ្នោតកាលពីខែវិច្ឆិកាមុន មានអាណត្តិ២ឆ្នាំ។
សមាជិកក្រុមប្រឹក្សាក្រុងទាំង៩រូបមាន ១-លោក វីលាម សាមារ៉ាស ជាប្រធាន ២-លោក វាស្នា នួន ជាអនុប្រធាន ៣-លោក អេដវើដ ខែណ្ណឺឌី សមាជិក ៤-លោក ជន ឡេហ៊ី សមាជិក ៥-លោកស្រី រីតា មើសៀ ៦-លោក ជេម មីលីណាសូ សមាជិក ៧-លោក រ៉តនី អេលីយ៉ុត សមាជិក ៨-លោក ដេវ ខនវេយ សមាជិក ៩-លោកស្រី ឃារ៉ន ស៊ីរីលឡូ សមាជិក។
សមាជិកគណកម្មការសាលារៀនទាំង៦រូបមានៈ ១-លោកស្រី ចាកលីន ឌូអ័រទី ២-លោក រ៉ប៊ឺត ហូអ៊ី ៣-លោកស្រី ខនី ម៉ាធីន ៤-លោក ដូមីនីក ឡាយ ៥-លោក អនដ្រេ ដេគូតូ ៦-លោក ជេរ៉ាត ណាទ័រ ។
នារសៀលថ្ងៃអង្គារទី២ដដែល ក្រុមប្រឹក្សា សាលាក្រុង បានបើកអង្គប្រជុំពេញអង្គរបស់ខ្លួន នៅសាលាក្រុង តែរយៈពេលខ្លី គឺ៤០នាទី មិនទាន់ បានសម្រេចលប់ចោលគម្រោងសង់វិទ្យាល័យថ្មី នៅ“ខលី”នៅឡើយទេ ដោយសារមានបញ្ហាធាតុ អាការត្រជាក់ខ្លាំង ធ្វើឱ្យប់ពាះលសន្តិសុខបន្ទាន់ ដល់សិស្សនឹងនិស្សិតដែលត្រូវដោះស្រាយជា មុន។ អង្កប្រជុំបានសម្រេចអនុញ្ញាត្តិឱ្យធ្វើ“ស្តូបអនុស្សវរីយ៍”មួយរបស់សហគមន៍“ឡាវ”នៅទីធ្លា សាលាក្រុងគម្រោងណែនាំដោយ រីតា មើសៀ នឹង រ៉តនី អេលីយ៉ុត។
គួររំលឹកដែរថា ជនជាតិខ្មែរដំបូងបង្អស់ដែល បានជាប់ឈ្មោះជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល នាឆ្នាំ១៩៩៩ គឺលោក រឺទ្ធី អ៊ុង លោកជាប់ឆ្នោត បាន៣អាណត្តិ នឹងខ្មែរម្នាក់ទៀតដែលជាប់ឆ្នោតជាដំណាងរដ្ឋសង្កាត់លេខ១៨ដំបូងបង្អស់គឺ លោក រ៉ាឌី ម៉ម លោកកំពុងនៅក្នុងអាណត្តិទី២របស់លោក៕

 

ព័ត៌មានទាក់ទង