Top Mobile Banner

រឿងចៅពិន តពីលេខមុន

តពីលេខមុន
តែព្រះសង្ឃនៅតែមានតួរនាទីសំខាន់ក្នុងសង្គមជនបទខ្មែរសង្គមនយោបាយដដែល, សម្តេច សង្ឃ ជួន ណាត នឹងសម្តេចសង្ឃ ហួត តាត បាន ខិតខំបង្កើតភ្លេងនគររាជបង្ហាត់បង្រៀនក្បួនខ្នាត អក្សរសាស្ត្រ អក្សរសីល ធ្វើឱ្យចំណេះខាងអក្ស ខ្មែរមានគុណភាពខ្ពស់ឡើងតាមគន្លងនៃភាសា ដើម“សំស្ក្រឹត”មកពីឥណ្ឌាភ្លាមៗដែរ។
នាជំនាន់នោះម៉ាស៊ីនសម្រាប់សរសេរអក្សរ ខ្មែរក៏ប្តើមមានមកដល់ដែរ គេហៅថា“អង្គុលី លេខ”បង្កើតនឹងផលិតនៅប្រទេសអាល្លឺម៉ង់ដោយ បញ្ញវន្តអក្សរសាស្ត្រមកពីស្រុកបារាំងម្នាក់ឈ្មោះ កេង វ៉ាន់សាក តែអ្នកបង្កើតបានត្រូវជាប់គុកដោយ សារតែទំនាស់ផ្នែកអក្សរសាស្ត្រដែលបញ្ញវន្តរូប នេះ ប្រើអក្សរតាមគន្លង“ខ្មែរ-មន”មានប្រភព ដើមមកពីភូមា។ រដ្ឋបាលបារាំងមុននឹងចេញពី កម្ពុជាបានដាក់កំហឹតឱ្យរដ្ឋបាលកម្ពុជា ធ្វើម៉ាស៊ីន សរសេរអក្សរខ្មែរឱ្យបាន ដើម្បីឱ្យមានក្បួននឹង សំណេរដែលត្រឹមត្រូវមិនអាចប្តូរស្រេចនឹងចិត្តបាន សម្រាប់ប្រើប្រាស់ជាទំនាក់ទំនងផ្លូវការមុននឹង គេផ្តល់ឯករាជ្យភាពមកខ្មែរ ដូច្នោះហើយមាន អ្នកស្រាវជ្រាវបីនាក់ មានកំរឹតសិក្សាជាបណ្ឌិត ក៏បានក្នុងនោះគេនៅចាំឈ្មោះលោក កេង វ៉ាន់ សាក់ នឹងលោក អៀវ កឹស ដែលប្រជែងគ្នាសុំ សេចក្តីទុកចិត្តពីសភាជាតិ ហើយជ័យជំនះក៏បាន ទៅលោកកេង វ៉ាន់សាក់ ជាស្ថាបនិកនៃអង្គុលី លេខដំបូងបង្អស់នៅកម្ពុជា។ ម៉ាស៊ីនអង្គុលីលេខ ២០០០គ្រឿង បានត្រូវបញ្ជាទិញ នាអម្លុងឆ្នាំ ១៩៥០ ៣-៤ឆ្នាំក្រោយមក ទើបបានធ្វើហើយៗ ផ្តើមបញ្ជូនមកកម្ពុជាវិញ នាជំនាន់នាយករដ្ឋមន្ត្រី ជាម វ៉ម ដែលបានចែកឱ្យប្រើនៅគ្រប់ក្រសួងជាបន្តបន្ទាប់ នៅពេលដែលម្ចាស់របស់វានៅជាប់ ឯមន្ទីរឃុំឃាំង“គុកងងឹត”នៅឡើយ។ នៅសាលា វត្តពុំមានម៉ាស៊ីននេះប្រើទេ ប៉ុន្តែនៅការិយាល័យ លោក“ចាងហ្វាងសាលា”នៅឯ“គ្រុបសង់“មាន ម៉ាស៊ីនអង្គុលីលេខនេះ១គ្រឿង ដែលមានអ្នក ចេះប្រើតិចតួច។


ចៅពិននៅមិនទាន់នេះអានច្រើននៅឡើយ ទេ តែក៏អាចមានខិតប័ណ្ណជាច្រើនដែលចែកចាយ ដោយអ្នកនយោបាយនៅតាមវត្តអារាម នាពេល នោះ ពីព្រោះឆ្នាំ១៩៥៤នឹងមានការបោះឆ្នោតដ៏ សំខាន់មួយសម្រាប់គណបក្សនយោបាយខ្មែរ ប្រជែងគ្នា ដើម្បីកាន់អំណាចដឹកនាំប្រជាជាតិជាលើកទី១ បន្ទាប់ពីបារាំងប្រគល់កម្ពុជាឱ្យមានឯក រាជ្យជាស្ថាពរមកមានពេលខ្លះក៏នាំខិតប័ណ្ណទាំងនោះមកជូនអ្នកបងស្រីរបស់គេអានផង។ សាលា “វត្តម្រុម”នៅឆ្ងាយពីផ្ទះជាងសាលាមុន នៅរដូវ ទឹកស្រក ក្មេងៗអាចឆ្លងស្ទឹង នៅម្តុំផ្សារទៅឡើង ចំសាលាវត្តតែម្តង ចៅពិនចូលចិត្តដើរទៅតាមនោះ ណាស់ យួរស្បែកជើងផ្ទាត់កៅស៊ូម៉ាក“ជីបតុង”ដែលគេប្រើសម្រាប់ពាក់ផង សម្រាប់លេងគប់ វង់បានផង។ ពេលខ្លះមកពីសាលាវិញ ថ្ងៃក្តៅខ្លាំង ហើយបែកញើសផង ក៏ដោះខោអាវទម្លាក់កាតាប លើដីខ្សាច់ ចុះហែលទឹកស្ទឹងមួយសន្ទុះ មុននឹងមក ផ្ទះវិញ ខោអាវក៏ទទឺកជោក ដោយគ្មានអ្វីជូតខ្លួនមុននឹងស្លៀកខោអាវមកផ្ទះ។ ចៅពិនបានទទួល ទណ្ឌកម្មពិអ្នកបង“ស៊ុននី” ពេលមកដល់ផ្ទះវិញ ដោយបងស្រីបន្ទោសផង នឹងលាដៃឱ្យអ្នកបង វាយ៣រំពាត់ ដោយធ្វើឱ្យប្រឡាក់ខោអាវមិនបាន ប្រើរហូតបាន៣ថ្ងៃ។
ស្អែកព្រឹកឡើងជាថ្ងៃឈប់សម្រាក ចៅ ពិន ក្រោកពិព្រលឹម ពីព្រោះដេកគ្រែធំ ជាមួយក្មួយៗ វានោមយប់ ឡើងជោកពូកដាមមកដល់ខាងចៅ ពិនគ្រែទទឹកផងត្រជាក់ផងដេកលែងបានក៏ភ្ញាក់ ដើរទៅក្រោយផ្ទះទៅអង្គុយអាំងភ្លើងដែលចាស់ៗ គាត់បោសសម្រាមមែកស្លឹកឈើ-ស្លឹកកន្ទ្រាំងបាយ ស-ក្រដាស់ខ្ចប់នុំ គរមូយដុំសម្រាប់ដុតអាំងកំដៅ ភ្នក់ភ្លើងឡើងងុំ មិនចង់ចេញទៅណាទេរហូត ដល់អ្នកបងហៅទៅជួយលើកពូកហាលថ្ងៃ រួច បងថ្លៃ វ៉ាន់ថន ឱ្យស្លៀកពាក់គាត់នាំទៅញ៉ាំគុយទាវពេលព្រឹកឯផ្សារ ដែលធ្វើឱ្យចៅពិន អាធា អាព្រឿងរីករាយណាស់ តែអ្នកបងមិនបានទៅ ទេ ដោយជាប់កូនខ្ចីតែសុំឱ្យខ្ចប់គុយទាវផ្ញើរឱ្យ កាត់ផង។
រៀបចំខ្លួនស្អាតបាតគ្រប់គ្នាហើយ យើងនាំគ្នាដើរតម្រង់ទៅទីផ្សារម៉ោង៧កន្លះស្ទើរជ្រុល ពេលទៅគុយទាវទៅហើយ… មានហាងគុយទាវ ៣កន្លែងតែបងថ្លៃនាំទៅគុយទាវកាច់ជ្រុងក្រោយ ផ្សារដែលមនុស្សចូលពេញៗតាំងពីព្រលឹមមិនទៅ ហាងនៅមានស្ទឹងទេ ពីព្រោះមិនសូវឆ្ងាញ់ ហើយ មានរុយច្រើនផង, ពេលយើងទៅដល់ភ្ញៀវបាន ស្បើយបន្តិចទៅហើយ នៅសល់តែចិនៗ៣-៤នាក់ ស្លៀកខោបត់ចង្កេះខ្មៅពាក់ខ្សែក្រវាត់ស្បែកខ្មៅរលោងក្រាស់សម្រាប់ដាក់លុយឥតមានអាវទេ អង្គុយជជែកគ្នាខ្លាំងៗជាភាសាចិនតែរបៀបនោះ ជារៀងរាល់ថ្ងៃដូចណាត់គ្នាពីរឿងដែលមានក្នុង កាសែតភាសាចិន ដូចជាឈ្លោះគ្នាអីចឹង… បង ថ្លៃលើកដៃគួរសមដាក់បន្តិច ដោយធ្លាប់ស្គាល់គ្នា ជាថៅកែរចិននៅក្បែរៗគ្នា ក៏នាំគ្នាទៅអង្គុយតុមួយក្បែរនោះទៅ – ហាងនោះល្បីខាង“គុយទាវ សសៃតូចសាច់ចិញ្ជ្រាំ” ហូបជាមួយ“ចៅក្វៃ”ក្តៅៗ ជ្រលក់ជាមួយទឹកស៊ុបឆ្ងាញ់ខ្លាំងណាស់។ ហូបរួច ហើយ បងថ្លៃក៏ឱ្យគេធ្វើគុយទាវគោកមួយចាន នឹងចៅក្វៃមួយខ្ចប់សម្រាប់ផ្ញើរអ្នកបងផង -គិត លុយដោយកូនចិនឥតមានកូនខ្មែរបំរើតុទេ ចៅ ពិន ដើរចេញទៅនឹកថយក្រោយ ទៅដល់ចិនកាន់ តែច្រើននៅពេញផ្សារកំពង់ស្ពឺ មិនដឹងមកពីណា ?
ថ្ងៃរជ្រេបន្តិច ក៏ចេញទៅលេងជាមួយក្មេងប្រុសៗឯទៀតខាងក្រោយផ្ទះពេលអ្នកបងកំពុងធ្វើម្ហូប យូរៗគាត់ស្រែកហៅឱ្យរត់ទៅទិញខ្ទឹម ទិញទឹកត្រី អ្វីដែលខ្វះបន្តិចបន្ទួច នៅផ្ទះ“អាមួយ”កូនចិនលក់គ្រឿងទេសដែលនៅរំលង៤-៥ផ្ទះ វាមានប្អូនប្រុសឈ្មោះ“អាទ្រី”ដែលនិយាយខ្មែរ ច្បាស់ តែមានភ្នែកតឹងទាំង២នាក់ ឪពុកម្តាយ ពួកវា និយាយខ្មែរប៉ាឡាំៗមិនច្បាស់ទេ។ ពេល បាយថ្ងៃត្រង់រួចហើយ ទាំងអស់គ្នាត្រូវសម្រាក ថ្ងៃត្រង់២ម៉ោង តែចៅពិន ឆ្លៀតពេលសម្រាក នោះលួចបើកទ្វារចេញទៅរកចាប់ត្រីជាមួយមិត្តភក្ត្រមួយចំនួនទៀត ដែលរស់នៅអូរឬស្សី គេបាន នាំគ្នា៣-៤នាក់ចូលទៅក្នុងអូរដែលហូររិញៗនៅ ឡើយ ពីរការធំកាត់តាមស្ពានថ្មឯជើងក្រុង នៅ តាមនោះមានត្លុកខ្លះ ទឹកមិនជ្រៅទេ តែជាដីផុក ក្មេងៗនាំគ្នាដើរជើងទទេ គ្មានបារម្មនឹងមុតជើង ដៃអ្វីបន្តិចទេ ។ បន្តិចក្រោយមកគេក៏ទប់ដោយ ដីភក់បានជាត្លុកតូចមួយដែលគេដឹងថា មានត្រី ច្រើនក្នុងនោះ រួចគេនាំទាំងអស់គ្នាបាចទឹកល្អក់ វ៉ល់នោះចេញពីក្នុងត្លុករបស់ខ្លួន ម៉្លោះហើយ ឃើញ ត្រីកាន់ តែច្រើន ទឹកកាន់តែនៅតិច ក៏ស្រួលចាប់ ដាក់ធុងតូចធំតែរៀងៗខ្លួន លើកលែងតែចៅពិន ដែលមិនមានធុងនឹងគេ ក៏ចាប់ត្រីដាក់នឹងធុងអ្នក ឯទៀតមិនរើសមុខ ដោយនេះជាបទពិសោធន៍ដំបូងរបស់ចៅពិន ក្នុងការទៅរកចាប់ត្រីនៅក្នុង ត្លុក តាមបែបនៃអ្នកស្រុកខ្វះខាតរាល់ថ្ងៃ ។ ចប់ ពីរកត្រី ចៅពិន ប្រឡាក់ភក់ពេញខ្លួន តែនៅមានកម្លាំង ទៅរកឃ្មុំ ជាមួយក្មេងមួយក្រុមទៀត ដែលស្គាល់របៀបរកឃ្មុំ -ពេលបានឃើញសំបុក ឃ្មុំដែលនៅក្បែរកន្លែងបាចត្រីនោះហើយ គេនាំ គ្នាប្រមូលស្លឹកឈើងាប់មកពូន ហើយដុតជាភ្នក់ ភ្លើងផ្សែងឱ្យជុក ហើយនាំគ្នាបក់ផ្សែងសំដៅទៅបង្គងឃ្មុំនោះ ពួកវាប្រាប់ចៅពិនថា “ឃ្មុំតែត្រូវ ផ្សែងហើយ វាពុលមិនមកទិចយើងទេ!” – មែន ត្រូវផ្សែងរួចហើយ ឃ្មុំវាហើយភុលឡើង តែអា ក្មេងអស់នោះមិនខ្លាចនឹងចូលទៅកាច់បង្គងឃ្មុំ ដែលនៅគងនឹងមែកសង្កែនោះទេ រួចហើយក៏ហុច មកឱ្យចៅពិនកាន់ទាំងខ្លាចផង ពីព្រោះតែក្មេងឯ ទៀតកាន់ដោយពុំមានគ្រោះថ្នាក់អ្វីដូច្នោះ ក៏ហ៊ាន កាន់វា -កាន់ដើរចេញមកមួយសន្ទុះឃ្មុំនៅតែតាម មកនៅឡើយ ស្រាប់តែមានអាមួយនោះហើយមកទិចចំត្របកភ្នែកចៅពិន ធ្វើឱ្យចុកចាក់ជាពន់ ប្រមាណស្រែកយ៉ៃឡើង។ ពួកវាឃើញដូច្នោះ ក៏ ទៅបេះស្លឹកសង្កែរ២-៣សន្លឹកយកទៅដុតកំដៅ ហើយយកមកស្អំភ្នែកកុំឱ្យហើម ហើយក៏អន់ឈឺដែរមែន។ មកដល់ផ្ទះដៃទទេ គ្មានយកត្រីឬឃ្មុំអ្វី មកទេ ពីព្រោះមិនចង់ឱ្យបងប្រុសបងស្រីដឹងថាខ្លួនលួចទៅកន្លែងរកត្រីពេលឱ្យទៅដេកថ្ងៃ, ទៅ លាងខ្លួននៅពាងទឹកក្រោយផ្ទះចិន២នាក់ប្តីប្រពន្ធ លក់ទឹកកឈូស ស្ករគ្រាប់ផ្សេងៗ ឈរមើលសើច ពីចៅពិនទំនងជាដឹងរឿងលាក់បាំងអ្វីមួយ ព្រោះ មិនដែលមកងូតទឹកទីនេះទេ, ស្អាតពីដីពីភក់រួច ហើយ មកផ្លាស់ខោទទឹកចេក រួចចូលផ្ទះធ្វើព្រងើយ ដើរចូលបន្ទប់ដេកជំហៀងខ្លួន កុំឱ្យបងឃើញភ្នែក ដែលហើម ធ្វើហាក់ដូចជាមិនបានទៅណា, តែ បងប្រុសបងស្រីនៅអង្គុយនៅតុបាយ ហូបកាហ្វេ រង់ចាំរួចជាស្រេច… តទៅលេខក្រោយ
ដាយភ្នែកអន់ឈឺមែន តែនៅហើមស្ពុលម្ខាងហើយក្រហមនៅឡើយ។។។ អ្នកបងក៏សួរដេញដោល ទាល់តែធ្លាក់រឿងសម្ងាត់អស់រលីង ទើបគាត់យកថ្នាំសម្រាប់ពិសឃ្មុំទិចមកលាបឱ្យ ក៏ប្តើមស្រន់ ដាក់តែ១យប់ក៏បាត់ហើមអស់ទៅរលីង អ្នកបងមិនមែនគ្រូពេទ្យទេ តែគាត់នៅចាំពិមុខថ្នាំដែលឧ៍ពុកម្តាយ បានបង្រៀនកាលពីក្មេង នៅបន្ទាយទាហ៊ានបានល្អណាស់ ដែលបានក្លាយជាចំណេះដែលអ្នកបងយកមកប្រើក្នុងជីវិតគ្រួសាររបស់គាត់បាន។
ដំបន់ភូមិអូរឬស្សី ជាភូមិក្រីក្រនៅជាប់ក្រុងកំពុងស្ពឺ មិនមានមន្ត្រីទៅរស់នៅទីនោះទេ ប៉ូលីសតែងចុះទៅទីនោះជាញឹកញាប់ មានប្រជាពលរដ្ឋមកសង់ខ្ទមជាហូរហែរតាមផ្លូវដី ចាក់ថ្មរដិបរដុបចាប់ពីផ្ទះចៅពិនទៅខាងកើត រទេះគោមកពីទីឆ្ងាយ តែងដឹកទំនិញមកលក់នៅទិផ្សារ ដល់សំចតទីនោះមុននឹងដឹកតាម‹រឺម៉ក›មកទម្លាក់ទំនិញដាក់លក់ឯទីផ្សារ ជាបន្តរទៅទៀត។ អ្នកភូមិនោះមានគ្រប់បែប គ្រប់មុខរបរ តាំងពិចិន-យួនលក់អេតចាយ គរឥវ៉ាន់ពេញដី នៅផ្ទះម្តុំនោះ អាសុក្រនឹងអាគ្រៃ ជាកូនយួនតែពួកវានិយាយខ្មែរបានច្បាស់ តែងមកលេងជាមួយកូនខ្មែរ ពេលទំនេរពីដើររើសអេតចាយឱ្យម្តាយឧ៍ពុកពួកវ្បា មានគ្រូហ្មរលក់ថ្នាំ ជួនកាលមាន‹គ្រូចូល› មកព្យាបានជម្ងឺធ្ងន់ៗគួរឱ្យខ្លាចណាស្ប់ មានអ្នកធ្វើចំការរងតូចតាច គ្រាន់បានលក់យកកំរ្ប៉ៃ នាមាត់ស្ទឹងក្រោមដើមឈើទាលធំមួលដើម មិនឆ្ងាយពីរោងល្ខោនឈើទេ មានយួន២-៣គ្រួសារ រកស៊ីធ្វើស្រីខូចមានមនុស្សអ៊ូអរចេញចូលស៊ីផឹក រាល់ពេលយប់។
ខុសគ្នានឹងភូមិរការធំផ្នែកខាងជើង មានមនុស្សម្នាចេញចូលធ្វើដំណើរច្រើន គេទៅភ្នំពេញ ឬទៅពោធិសត្វ មានអ្នកប្រកបមុខរបរស្រូវស្រែ ចិញ្ចឹមគោជ្រូក នឹងមានដំណាំដាំដុះជាផ្លែឈើកាក់កបគ្រាន់បើ ជាពិសេសមានមន្ត្រីរាជការរស់នៅច្រើន ដោយមានប្រាក់សង់ផ្ទះក្បឿងបាន។ ចៅពិននៅចងចាំតំបន់នោះបានច្រើន ដោយជាទីដែលខ្លួនកាន់ចានស្រាក់តាមលោកគ្រូចៅអធិការ សូម៉េត នៃវត្តថ្មីទៅបិណ្ឌបាតជាញឹកញយ កាលពី២-៣ឆ្នាំមុន។
នៅមានតំបន់ផ្សារចាស់ ដែលប្តើមពី‹វត្តម្រុម›ទៅខាងលិច ផ្លូវថ្នល់ចាក់កៅស៊ូមានត្រឹមតែមកដល់ផ្លូវចូលវត្តម្រុមតែប៉ុណ្ណោះ ពីព្រោះមានម៉ាស៊ីនភ្លើងធំមួយ តាំងនៅកន្លែងនោះ បន្តរពីនោះទៅជាផ្លូវដី ចាក់ថ្មតូចធំកុំឱ្យមានផុក គេអាចធ្វើដំណើររហូតដល់‹ថ្នល់បំបែក›គឺជាតំបន់ធំមួយទៀត ជាតំបន់អ្នកមាន តំបន់មន្ត្រី មានទាំងសាលារៀនចិនមួយផងនៅទីនោះ។

តទៅលេខក្រោយ

ព័ត៌មានទាក់ទង