ដោយ ពិន សំខុន
យើងបានរំលឹកពីឈ្មោះមនុស្សម្នាក់ម្តងរួច ហើយ គាត់ជាជនជាតិអាស៊ីឈ្មោះ“សួន”មករស់ នៅប្រទេសអាមេរីកជាគ្រួសារជនភៀសខ្លួន គាត់ ខិតខំប្រឹងរកស៊ីនឹងរៀនសូត្រពីវិជ្ជារកលុយពីក្រ ខ្សត់រហូតដល់មានប្រាក់ចំណូលចំនួន១៨លាន ដុល្លារ ក្នុងមួយឆ្នាំ ហើយជាមួយប្រាក់ចំណូលនោះ គាត់ប្រើវាឱ្យបង្កើនលុយឱ្យគាត់ថែមទៀត រហូត ដល់គាត់លែងព្រួយពីសេចក្តី“ក្រ”រត់តាមមកទាន់ គាត់ទៀតហើយ, ហើយគាត់បានបង្រៀនវិជ្ជា នេះដល់កូនប្រពន្ធ ប្អូន ក្មួយ នឹងអ្នកដ៏ទៃឯេទៀត ជាច្រើនពាន់ម៉ឺននាក់ ឱ្យក្លាយជាអ្នកមានប្រាក់ លានបានដូចគាត់ ដោយប្រើប្រព័ន្ធស្របច្បាប់ នឹងក្តីស្រម័យជាអាមេរីកាំង។
យើងបានទៅឃើញពីព្រឹត្តិការនេះ ដោយ ផ្ទាល់ភ្នែកកាលពី៣ឆ្នាំមុន លោក“សួន”បានមកជួប បង្រៀនមនុស្ស៤ម៉ឺននាក់ ដែលចេញថ្លៃធ្វើដំណើរ ពីគ្រប់ទិសទីនឹងចេញថ្ងៃស្នាក់អាស្រ័យដោយខ្លួន ឯង ដើម្បីបានមកជួបជុំគ្នានៅ“ឡាសវេគ្ហាស”ស្តាប់ ដំបូន្មានរបស់គាត់ក្នុងរយៈពេល៣ថ្ងៃ។ ប្រព័ន្ធរក លុយរបស់សួន គឺការឆ្លាតវៃក្នុងការសន្សំលុយ លុយបង្កើតលុយនឹងការថែរក្សាលុយនោះ ឱ្យបាន តដល់កូនដល់ចៅ ។ អ្នកដែលបានមកចូលរួមប្រជុំ នៅ“ឡាសវេគ្ហាស”នោះ សុទ្ធតែកំពុងទទួលបាន ភោគផល់ពីកម្មវិធីរបស់“សួន”, ប្រមាណ១០-២០%ក៏បានក្លាយទៅជា“មីលីយោណែ-លិំលិនៀារិេ” ទៅហើយ ក្រោមគោលការដែលថា “បើ អ្នកបង្រៀនអ្នកដ៏ទៃឱ្យទៅជាអ្នកមានបានអ្នកនឹង ក្លាយទៅជាអ្នកមានដោយឯកឯង”។
“សួន”បានរៀបរាប់ពីប្រវត្តិ ដែលខ្លួនបានឆ្លង កាត់យ៉ាងលំបាក ហើយចងក្រងជាគោលការទូទៅ មួយ ដែលជនគ្រប់រូបអាចនឹងឆ្លងកាត់ ដូចជារូប គាត់យកជាមេរៀននឹងការចងចាំយ៉ាងនេះថាៈ
១-បរាជ័យ- ថាល៉ិ ការប្រឹងប្រឺងរកលុយដោយ គ្មានបទពិសោធន៍គ្រប់គ្រាន់ ច្រើនជួបនឹងបរាជ័យ មិនងាយនឹងឆ្លងកាត់រួចនៅលើកទីមួយទេ ប្រសិន បើគ្មានអ្នកណែនាំនៅជាប់នឹងខ្លួនទេនោះ, ហើយបរាជ័យនោះក៏អាចធ្វើឱ្យអាជីវករថ្មីថ្មោងមួយ ចំនួនធំ បាត់បង់ជំនឿ បាក់ស្បាតមិនត្រឡប់មកវិញ ផង
២-វែកមុខបន្ទោសអ្នកធ្វើខុស- បលាម៉េ បរាជ័យនេះជាការឈឺចាប់មួយ តែមុននឹងទម្លាក់ អម្រែកចោល គ៏គួរតែវែកមុខថា “តើកំហុសនោះ មកពីអ្វីដែរ?” ការស្រាវជ្រាវរកកំហុសនោះបណ្តាល ឱ្យមានចំណេះរកឃើញនូវអាថ៌កំបាំងពីការងារ សេដ្ឋកិច្ចរបស់ខ្លួនកាន់តែច្បាស់ ក៏ធ្វើឱ្យមានទឹកចិត្ត ចង់សាកម្តងទៀត…។
៣-សង្ស័យ-ឌៀបុត៉ ការចង់សាកម្តងទៀត នេះ ក៏ព្រោះតែមានរកឃើញនូវកំហុសឆ្គងខ្លះ ដែល សាមីខ្លួនយល់ថា អាចកែរប្រែដំណើរការអាជីវកម្មរបស់ខ្លួនបានប្រសើរជាងមុន ក៏ប៉ុន្តែក៏នៅតែ សង្ស័យថា បើកែប្រែប៉ុណ្ណឹងហើយ នៅតែបរាជ័យ ដ៏ដែលឬក៏យ៉ាងណា? នេះគឺជាការស្ទាក់ស្ទើរចំពោះ ការចាប់ប្តើមសារជាថ្មីទៀត…
៤-រៀបដំណើរការថ្មី- ល្រោឋិ៉េ ចិត្តជា អាជីវករនឹងមិនរាថយទេ ខំប្រឹងរកធនធានដើម្បីបញ្ឈរគម្រោងថ្មីទាំងប្រថុយប្រថាននៅឡើយ បើ ទោះជាគម្រោងថ្មីនោះហាក់ដូចជាមិនមានអ្វីគួរឱ្យមន្ទិលក៏ដោយ គិតថា ត្រូវតែធ្វើឱ្យបានចេញ ដំណើរឱ្យរួច មិនថា “មានភ្លៀងផ្គរ ត្រូវតែរកឆ័ត្រ បាំងការពារ”គ្រប់ឧបសគ្គដែលអាចនឹងកើតមាន។
៥-រស់ឡើងវិញ សុរវិវាល៉ វាជាដំណាក់ការ ផុយស្រួយដឹកនាំដំណើរការទាំងព្រួយបារម្ភ បោះ ជំហ៊ានដោយស្ទាបស្ទង់ ក្រែងប៉ះបន្លារ ឬជំពប់ជើង ងាកមើលឆ្វេងស្តាំ ក្រែងសត្រូវមកយាយីឱ្យឃើញ បានមុនគ្រោះថ្នាក់មកដល់ ពីព្រោះធ្លាប់ដួលគ្រោះ ថ្នាក់ តែងខ្លាចវាកើតម្តងទៀត តែបទពិសោធន៍ដែលមានខ្លះហើយ ក៏អាចជួយឱ្យឃើញគ្រោះ ថ្នាក់បានមុនដែរ…
៦-មានក្តីសង្ឃឹម ផៀះ៉េ នៅពេលដែលបោះ ជំហ៊ានទៅមុខបាន ក្តីសង្ឃឹមនឹងទំនុកចិត្ត ក៏ត្រឡប់ មកវិញម្តងបន្តិច រហូតដល់មានការកក់ក្តៅថា ខ្លួនឯងកំពុងតែធ្វើបានល្អហើយ…
៧-ផ្តោតអារម្មណ៍ ធៀចុស៉ ការព្រួយបារម្មណ៍ ដំណើរការដ៏គួរឱ្យមានសង្ឃឹមបង្ហាត់ខ្លួនយើងឱ្យ ផ្តោតអារម្មណ៍ទៅលើអាជីវកម្មខ្លួនឯងនេះ យ៉ាង យកចិត្តទុកដាក់មិនអាចឱ្យថ្លោះធ្លោយ ពេលណា មួយបានឡើយ ធ្វើឱ្យដូចជាការថែរទាំកូនខ្ចីដូច្នោះ ដែរសម្លឹងមើលការធាត់ធំរបស់វាគ្រប់ពេលវេលា…
៨-វិជ្ជមាន ភៀសិតិវ៉េ ពេលវេលានឹងការ ប្រុងប្រយ័ត្ន វានឹងបង្រៀនយើងពី“អ្វីទៅជាការគិតត្រូវ-អ្វីទៅជាគំនិតវិជ្ជមាន” នៅពេលយើង មានជំនឿថា កិច្ចការបស់យើងមានដំណើរការល្អ គ្រប់ដំណាក់ការ ថែមទាំងមានបំណងចង់ចែកចាយ ចំណេះនោះឱ្យដល់អ្នកឯទៀតគ្រប់គ្នាបាន…
៩-ជោគជ័យ ឺន៉ិ អ្វីដែលប្រាថ្នា នឹងបាន ឃើញកើតឡើង បច្ចេកទេសនឹងការគ្រប់គ្រងបាន មកដល់ត្រង់ ដំណើរស៊ីចង្វាក់គ្នា ធ្វើឱ្យការចែកចាយផលិតផលបញ្ជូនទៅដល់គោលដៅប្រកបដោយការពេញចិត្ត ហើយលទ្ធផលចេះតែកើនឡើង គ្មានឈប់នេះ ហើយជាជោគជ័យនៃក្តីស្រម័យមួយ ។
១០-ត្រួតត្រា ឬឱ្យរីកតាមដំណើររបស់វា ឌៀមិនាតេ-ជៀមផលាច៉េ នៅពេលអាជីវកម្មកំពុង រីកចំរើនពេញទំហឹង ការគ្រប់គ្រងតម្រូវឱ្យយើងក្លាយទៅជាអ្នកត្រួតត្រាលើទីផ្សារជាអ្នកដឹកនាំ គេ តាមដានការរីកចំរើន, បើមិនដូច្នោះទេ យើងទុកឱ្យវារីកដុសដាលតាមទំនើងចិត្ត វាក៏អាចដួល រលំវិញក៏បានដែរ។
ជាមួយនឹងបទពិសោធន៍នេះ សួនក៏បានពង្រីក សេវារបស់គាត់នៅគ្រប់ទិសទីនៃសហរដ្ឋអាមេរីក បាន ដោយមានការតាមដានត្រួតពិនិត្យហើយបែក ភាគជា“សួន”ច្រើនដងរួចមកហើយ, អ្នកផ្សព្វផ្សាយ ខ្លះដែលជាមនុស្សជោគជ័យតាមគំរូ“សួន”ក៏បាន មកដល់រដ្ឋម៉ាសាឈូសិត មកដល់ឡូវែល ដែល ខ្មែរដ៏តិចតួចបំផុតបានចាប់អារម្មពីទ្រឹស្តីនោះ។ ហេតុអ្វីក៏ខ្មែរមិនចាប់អារម្ម? ពីព្រោះមិនជឿ ហើយមិនចង់គិត, ចុះហេតុអ្វីបានជាអ្នកមានទាំង នោះ ចាំបាច់មករកផ្សព្វផ្សាយក្នុងសហគមន៍ខ្មែរ ធ្វើអ្វី? ពីព្រោះមិនយូរមិនឆាប់គង់តែខ្មែរនឹងចាប់ យកគំរូដែលមានប្រយោជន៍សម្រាប់គ្រួសារដូច គេឯង ហើយក៏ខ្មែរមិនសុខចិត្តនៅក្រតាមបែបចាស់ គម្រិលជារៀងរហូតទៅដែរ ម៉្យាងទៀតអ្នកមក តទៅឃោសនាក៏ដូចជាអ្នកធ្វើតាមនឹងទទួលផល ចំណេញជាប្រាក់ច្រើនដូចគ្នា -ក្តីស្រម័យអាមេរីក គឺគេហុចដៃទៅជួយគ្នាដោយស្របច្បាប់ ដើម្បីឱ្យ មនុស្សក្លាយជាអ្នកមាន។