Top Mobile Banner

“រឿងប្រលោមលោក” រឿងកុមារយោធិន

ផ្តើមសេចក្តី
អារម្ភកថា
យើងសូមជូនរឿងថ្មីមួយទៀត គឺរឿង“កុមារ យោធិន្ទ”ជាប្រវត្តិកុមារប្រមាណជា១ពាន់នាក់ ដែលបានចូលទៅបំរើក្នុងកងទ័ពតាំងពិអាយុ១០ឆ្នាំ នៅសាលារៀនមួយដែលកងខេមរភូមិន្ទបាន បង្កើតឡើងបន្តពីអាណានិគមបារាំងក្នុងបំណងជួយចិញ្ចឹមកូនរបស់កងទ័ពបង្ហាត់បង្រៀនមុខវិជ្ជាដែល ឪពុករបស់គេស្រឡាញ់ចូលចិត្តនឹងបានបូជាជីវិត ដើម្បីមាតុភូមិរបស់គេថែមទៀត។
ជារឿងពិតរបស់យុវជនមួយក្រុមរស់នៅដាច់ពីការថ្នាក់ថ្នមរបស់ឪពុកម្តាយមិនដូចក្មេង ឯ ទៀត គេចិញ្ចឹមកុមារទាំងនោះ ក្រោមវិន័យតឹងរឹងនៃកងទ័ពបង្ហាត់ហ្វឹកហ្វឺននឹងរៀនសូត្រវិជ្ជា ចម្បាំងតាំងតែពីនៅតូច តែសាធារណជនមិនសូវដែលដឹងថា“សាលានោះជាអ្វី?បង្ហាត់បង្រៀន របៀបណា? នឹងស្គាល់ថា ជាអ្វីនោះទេ” ក្រៅតែពីអ្នកនៅក្នុងក្រុងជាមួយនឹងអ្នកមិនឆ្ងាយពីបន្ទាយ នៃកូនទាហ៊ានទាំងនោះ តែប៉ុណ្ណោះដែលស្គាល់ ហើយឱ្យឈ្មោះថា“ពួកក្មេងហ្វូង” ដែលជាឈ្មោះ បកប្រែពីពាក្យបារាំងមកថា“ឡសេ នេថានតស ដេ តរៀផុេ”។
រឿងនេះសរសេរឡើងប្រាថ្នាចងក្រងការចងចាំមួយទុកជូនមនុស្សជំនាន់ក្រោយឱ្យបានដឹង ថា មានអ្វីប្លែកខ្លះដែលបានកើតឡើងកាលពីពេលមុន នាចន្លោះឆ្នាំ១៩៤៨-១៩៧១ ខ្ញុំបានសាកសួរ រំលឹកពិគ្រោះ ជាមួយអតីតកុមារយោធាជាច្រើន ដែលនៅរស់រានមានជីវិតនៅឡើយ ដើម្បីចងក្រង ការចងចាំទាំងនោះ ឱ្យបានជាកូនសៀវភៅមួយក្បាល ហើយឱ្យឈ្មោះថា“រឿងកុមារយោធិន្ទ”នេះ ឡើង។
ចុងក្រោយបង្អស់ នាឆ្នាំ១៩៩៥ ខ្ញុំបានជួបអតីតកុមាយោធិន្ទប្រមាណ៦០នាក់ នៅសែស សល់នាទីក្រុងភ្នំពេញ ដែលមួយភាគនៅជាទាហ៊ាននៅឡើយ ខ្លះទៀតបានក្លាយទៅជាស៊ីវិលទៅ ហើយ មានលោកឧត្តមសេនីយ ប៉ុល សុទ្ធ, លោក អៀត ម៉ុល, លោក សំរឹត រ៉ត, លោក សេត ទ្រី, លោក ស្តាន់ ស៊ីផា, លោក រឿម រុន, លោក… – ជួបជាបន្តទៅទៀតអតីតកុមារយោធានៅអាមេរីក ប្រមាណ ជា១០នាក់ទៀត មានទ្រង់នរោត្តម យុវនាថ, លោក។ សូ ប៉ន, លោក មុំ ភួន, ទ្រង់ នរោត្តម អាទិច្ចវង្ស… -នៅប្រទេសបារាំងប្រមាណជា១០-១៥នាក់ផ្សេងទៀត លោក ពិន សំផុន, លោក មឿ សុខា, លោក ម៉ា ប៉ុន, លោក សោម ផុស, លោក ឃឹម សុខន គឺអ្នកទាំងនោះហើយ ដែលផ្តល់ នូវឋាមពលនឹងប្រភពនៃការចងចាំនានារាប់មិន អស់ឱ្យខ្ញុំអាចសរសេរចងក្រងសៀវភៅនេះឡើង។ សូមឧទ្ទិសស្នាដៃនេះ ជូនជាកុសលដល់ម្ចាស់នៃ សាច់រឿងដ៏គួរឱ្យអស់សំណើចទាំងអស់ -ជូនដល់បុព្វបុរសដែលបានរក្សាស្មារតីការពារជាតិខ្មែរឱ្យបានរស់រានមានសន្តិភាពដល់ពេលនេះ -ជូនដល់មាតាបីតាដែលបានលះបង់ការស្រឡាញ់កូនក្នុងបំណងកសាងអ្នកស្នេហាជាតិ…សូមទេវតា តាមថែរក្សាអ្នកទាំងនោះឱ្យបានចំរុងចំរើនគ្រប់ពេលវេលានឹងគ្រប់ជាតិ។

ពិន សំខុន
ភាគ១ – សាលាកងកុមារយោធិន្ទ
ការមកដល់នៃសិស្សថ្មី
ឆ្នាំ១៩៥៩ ចៅពិន បានត្រូវបញ្ជូនពីកំពង់ស្ពឺ“មកកាន់បន្ទាយ”“កងកុមារយោធិន្ទ”តាមរថ យន្ត យោធាមកកាន់ទីក្រុងកំពង់ចាម ពេលនោះ គេមានអាយុ១២ឆ្នាំ ដើម្បីបន្តការសិក្សានៅទីនោះ -ប៉ុន្តែសាលារៀននោះ មិនមែនជាសាលរៀន ធម្មតាសម្រាប់បង្រៀនកូនសិស្ស ដូចនៅទីដ៏ទៃនៃ ប្រទេសកម្ពុជាទេ គឺជា“បន្ទាយទាហ៊ាន”មួយ ដែលអាគារធំៗ៥-៦ សង់ព័ទ្ធជុំវិញទីធ្លាធំទូលាយ មួយគ្របដណ្តប់ដោយដើមអំពិលទឹកធំៗ ធ្វើឱ្យ ទីធ្លានោះ ត្រជាក់រហឹម បើទោះជាធាតុអាកាស នៃខែក្តៅជះចំហាយក្តៅពីក្រៅមកភាយៗក៏ដោយ។
រថយន្ត“ជេមិនសេ-អំជ”កងទ័ពពណ៌បែតង ចាស់ដឹកកុមារប្រមាណ២០នាក់ បានចូលមកកាន់ ទីធ្លាបន្ទាយ ដែលមានផ្លាកសញ្ញាថា “សាលាកងកុមារ យោធិន្ទ “នឹងមានពាក្យបារាំងពីក្រោមថា”ចែលៀេ ដសេ នែថានតស ដេ ទរៀផុេ។ ពួកគេចុះពីឡានមក បែបឡេឡឺមិនដឹងជាធ្វើអ្វីទៀត តែពីពេលនេះ តទៅពួកគេគ្មានអ្វីត្រូវគិតដោយខ្លួនឯង តទៅ ទៀតទេ ពីព្រោះមានអ្នកគ្រប់គ្រងម្នាក់មានឯកសណ្ឋានទាហ៊ានពាក់សក្តិជា“ស៊ៃហ្សង់សែហ្វ- រ្សេងនេត ជហថេ” ជាអ្នកមកទទួល ហើយបញ្ជាឱ្យ តម្រង់គ្នាជាជួរ ហើយប្រាប់ឱ្យធ្វើអ្វីៗទាំងអស់ ចាប់ តាំងពីពេលនេះតទៅហើយ។
សែព“ស៊ីម”គឺជាឈ្មោះរបស់គាត់ គាត់ហៅ ឈ្មោះកុមារទើបមកដល់សាលាគាត់និយាយប្រាប់ ទាំងអស់គ្នាថា“ខ្ញុំបានហៅឈ្មោះ ហើយនឹងប្រាប់លេខប្រចាំខ្លួនទាំងអស់គ្នារួចហើយ ចូរចាំលេខ របស់ខ្លួនជារហូតតទៅ ដែលគេនឹងហៅលេខនេះជំនួសឈ្មោះខ្លួនពីពេលនះតទៅហើយ”។ ចៅពិន ភ្ញាក់ព្រើតគិតថា ឈ្មោះអញ គឺ “សិសសង់វាំង សេត-៦២៧”លែងឈ្មោះជាចៅពិនទៀតហើយ ឬ? អាមួយនៅជិតខ្ញុំស្បែកខ្មៅអ៊ូញឈ្មោះវាអាសិស សង់កែង៦១៥ -អាមួយទៀតមានសិតសក់ដូច ពាក់សំបុកចាប មានឈ្មោះថាអាសិសសង់វាំង អង -៦២១ -អាមួយទៀតធាត់ខ្មៅ ឈ្មោះវា អាសិស សង់វាំទ្វីត-៦២៨…។ល។ រួចហើយ សែព“ស៊ីម” ក៏នាំក្មេងទាំងអស់ទៅបង្ហាញកន្លែង ដេកឬសម្រាក ដែលជាបង្គងបន្ទះក្តារបន្តរគ្នាវែង ជាកន្លែងឱ្យដេក តម្រៀបជិតៗគ្នាជា២ជួរ មួយ ជួរមាន១០នាក់ ហើយមួយបន្ទប់មានសិស្សដែល ២០នាក់, បង្ហាញបង្គន់ដែលត្រូវសម្រួលកាយ… បញ្ហាញអាគារមេបញ្ជាការ… តែរសៀលនេះ សិស្សថ្មីត្រូវទៅបើក ឯកសណ្ឋាននឹងឥវ៉ាន់ប្រើប្រាស់ ផ្ទាល់ខ្លួន គឺ“ប៉ាកិ តាស- ភាឆុតោសសេ” ដែលមាន នៅឃ្លាំងសម្ភារៈ។
នៅពេលសម្រាកបន្តិច ចៅពិនក៏បានជួប បងប្រុសរបស់ខ្លួន ដែលបានចូលមកសិក្សានៅ សាលាកងកុមាយោធិន្ទនេះ តាំងពីឆ្នាំ១៩៥២ គាត់ មានអត្ថលេខដឺ“កាតវាំងកាត័រ២៩៤” ហើយចៅពិន ក៏មិនបានមកសាលានេះតែម្នាក់ឯងទេ លោកឪពុក ក៏បានបញ្ជូនប្អូនប្រសម្នាក់ទៀតមកទីនេះដែរ គឺ សំផាន់ ដែលមានអត្ថលេខ“សិសសង់ ស័រសង់ អង៦៦១” ដែលទាំងអស់សុទ្ធតែហៅជាភាសា បារាំង, មកជាមួយគ្នាដែរ គឺ មឿ សុខា មាន អត្ថលេខ“សេតសង់កាត់៧០៤” ជាប្អូនជីដូនមួយ ហើយឪពុកគេក៏ជានាយទាហ៊ានកងខេមរភូមិន្ទ ដែរ, អ្នកមកដល់ថ្មីទាំង៣នាក់ ហាក់បន្ថយការ ព្រួយបារម្មនៅពេលបានឃើញបងប្រុសមកដល់ បន្ទាប់ពីគាត់ចប់ថ្នាក់រៀនពេលព្រឹករួចមកនេះ ក៏ព្រោះតែបានឃើញភាពហ៊ឹកហ៊ាក់ ពោរពេញ ដោយបញ្ជាយ៉ាងដាច់ណាត់នឹងភាពមាំទាំរបស់ គេណាស់ ។ ថ្ងៃត្រង់ពេលបាយក៏មកដល់ល្មមជួង ពីអាហារដ្ឋានក៏បានគោះយ៉ាងរន្ថើន… អស្ចារ្យ ណាស់សិស្សកុមារយោធិន្ទធំតូចចេញមកព្រោង ព្រាត ពេញក្នុងទីធ្លា ស្លៀកពាក់ឯកសណ្ឋានកាគីខ្លី ស្រោមជើងវែង ស្បែកជើងឃ្លុបយោធាមានសាក់ ពាក់លើស្មារ ហើយនឹងពាក់បេរ៉េក្រហមទៀត មក តម្រៀបគ្នាជាជួរខាងមុខអាហារដ្ឋានរង់ចាំនាយក អាហារដ្ឋាន“សែពគូស៊ីន-ជហថេ ជ៉ិសិនេ” អនុញ្ញាត្ត ឱ្យចូលហូបបាយទឹក ដែលគេរៀបឱ្យរួចជាស្រេច សម្រាប់សិស្សទាំងអស់៣០០នាក់ រួមទាំងអ្នក មកដល់ថ្មីផង។ សិស្សម្នាក់ៗមានកាន់សមស្លាព្រា ចាននឹងកែវរៀងៗខ្លួន ទៅរួមស្ពក ដែលតម្រៀប គ្នានៅលើតុវែងៗជាច្រើនជួរ, មួយស្ពកមានសិស្ស ៦នាក់រួមអាហារ៣មុខ គេបរិភោគយ៉ាងរីករាយ និយាយបញ្ចោញយោបល់ពីសិស្សមកដល់ថ្មីយ៉ាងអ៊ូអរ ធ្វើឱ្យសែប“ពើក”ជាស៊ែហ្សង់សែព នាយក អាហារដ្ឋាន យកវែកឆាធំមួយ ទៅគោះនឹងខ្ទះធំ ដែលដួសម្ហូបចេញអស់ហើយនោះ ច្រើនដង ឮ ឆាំង ឆាំង ឆាំង ពេលស្ងាត់បន្តិចក៏ស្រែកសម្លេង គ្រលរថា“សុំស៊ីបាយឱ្យស្ងាត់ស្ងៀម កុំឡូឡាបាន ទេ! ប្រយ័ត្នត្រូវវែកឆា ដឹងទេ?…” ស្ងាត់មែន តែសិស្សធំៗលួចសើចឮខ្ទ័រឡើង ឃឹក ឃឹក! “អាណាសើច! អាណាសើច? ពួកឯងចង់ត្រូវវែក ឆាមែនហើយ!” សម្លេងពោរពេញដោយកំហឹង របស់សែព“ពើក” បានផ្ទុះឡើង បរិយាកាសស្ងាត់ ជ្រៀបក៏កើតឡើងបាន… សិស្សថ្មីភ័យណាស់ ក្រែង ការវាយដំនេះ ធ្លាក់ដល់ខ្លួន, តែដល់ចេញមក សិស្ស២៩៤ ប្រាប់ទៅប្អូនៗដែលហាក់ដូចជាភ័យ ព្រួយបារម្មនោះថា“គាត់ថាតែអីចឹង តែគាត់មិន ដែលវាយនរណាម្តងទេ”។ (នៅមានត)

ព័ត៌មានទាក់ទង