ដោយ ពិន សំខុន
ក្នុងចំណោមបេក្ខជនព្រឹទ្ធសភាជាតិ១២រូប ឡូរី ត្រាហាន ជាបេក្ខនារីម្នាក់មកពីគណបក្សប្រជាធិបតេយ្យឈរឈ្មោះនៅ សាំសាជហុសតេត ៣រដ។ ជៀនងរសេសិនៀលា ឌិសតរិចត បានធ្វើការយ៉ាង ស្វះស្វែងជុំវិញសហគមន៍ខ្មែរនៅឡូវែលនឹងតំបន់ ផ្សេងៗទៀត ដើម្បីសុំឱ្យប្រជាពលរដ្ឋគាំទ្របេក្ខ ភាពរបស់ខ្លួន ហើយដណ្តើមដំណែងដែលលោកស្រី នីគី សុងហ្គាស ទើបនឹងសម្រេចចូលនិវត្តន៍មិនបន្ត ទៅទៀតទេនោះ។ ជួបសម្ភាសន៍កាលពីថ្ងៃទី១ សីហា២០១៨ នៅទីស្នាក់ការឃោសនារបស់លោក ស្រី ឡូរី ត្រាហាន បានឱ្យដឹងថា លោកស្រីនឹង ត្រូវបានក្រុមប្រឹក្សាក្រុងឡូវែល នឹងគណកម្មការ សាលារៀនគាំទ្របេក្ខភាពរបស់លោកស្រីតែម្នាក់ឯងយ៉ាងពេញទំហ៊ឹងនារសៀលថ្ងៃដដែលនោះ។
ឡូរី បានផ្តល់បទសម្ភាសន៍ដល់ខ្មែរផុស ដែល មានអត្ថន័យដូចតទៅៈ
ខ្មែរផុសស.រ.អា. តើការឃោសនារបស់ លោកស្រីកំពុងមានសភាពយ៉ាងណាទៅហើយ?
ឡូរី ត្រាហាន ចា! ការឃោសនារបស់ខ្ញុំកំពុង តែប្រព្រឹត្តទៅយ៉ាងប្រសើរណាស់, ក្រុមឃោសនា ការរបស់ខ្ញុំក៏កំពុងបំពេញការងាររបស់ពួកគេយ៉ាង មមាញឹក, យើងមានថវិការគ្រប់គ្រាន់សម្រាប់ យកឈ្នះបាន, ហើយយើងទើបតែនឹងចាប់ផ្តើម បញ្ចោញការឃោសនាតាមទូរទស្សន៍នៅថ្ងៃនេះ ដូច្នេះអ្វីៗកំពុងតែធ្វើដំណើរតាមគម្រោងបានប្រពៃ ណាស់…។
ខ្មែរផុសស.រ.អា. តើ ឡូរី អាចនិយាយពីខ្លួន ឯងបន្តិចបានទេ ថា“តើ ឡូរី ត្រាហាន ជាអ្នក ណា?”
ឡូរី ត្រាហាន ខ្ញុំ ឡូរី ត្រាហាន គណបក្ស ប្រជាធិបតេយ្យ ខ្ញុំធំឡើងរស់នៅតំបន់“ហាយឡិន” ទៅរៀននៅ“សាលាឡូវែលហាយស្គូល”ជាមួយ សិស្សខ្មែរជាច្រើន, ឪពុកខ្ញុំធ្វើការនៅសហជីពម្តាយ ខ្ញុំធ្វើការនៅផ្ទះ ខ្ញុំក៏ជាអ្នកធ្វើការដែរ, យើងធ្វើ ការរស់ដោយសារប្រាក់ខែ,។
ត្រូវដឹងថា បើសភាមិនដំណើរការទេនោះ យើងនឹងមានបញ្ហាសុខភាពបញ្ហាសេដ្ឋកិច្ចបញ្ហា អប់រំ… ហេតុនេះហើយបានជាខ្ញុំឈរឈ្មោះជាបេក្ខ ជនសភានេះ…ពីព្រោះខ្ញុំស្គាល់បញ្ហានឹងមនុស្សទាំង នោះ បានច្បាស់លាស់ជាងអ្នកណាទាំងអស់…បន្ទាប់ ពីទៅរៀននៅមហាវិទ្យាល័យ“ជចថោន”មកខ្ញុំរីក រាយណាស់នឹងបានត្រឡប់មកតំបន់ខ្ញុំវិញ… ដឹក នាំក្រុម“វ៉ូឡីបាល់”ស្ត្រី …ខ្ញុំចូលទៅធ្វើការជាថ្នាក់ដឹកនាំនៅសហជីព១០ឆ្នាំ …ដឹកនាំក្រុមស្ត្រីឱ្យទៅជាជាមគ្គុទេសន៍, បន្ទាប់មកខ្ញុំក៏មានសាជីវកម្មខ្លួន ឯង ជាមួយស្ត្រី២នាក់ទៀត… នៅពេលលោកស្រី សុងហ្គាស ប្រកាសឈប់ធ្វើជាសមាជិកសភាតទៅ ទៀតនោះ ខ្ញុំយល់ថា ជាឱកាសល្អសម្រាប់ខ្ញុំ ដើម្បី ចេញមកធ្វើការជូនសហគមន៍ខ្ញុំហើយ….។
ខ្មែរផុសស.រ.អា. ខ្ញុំដឹងថា នាឱកាសឃោសនា នេះ លោកស្រីបានទៅគ្រប់ទីកន្លែងនៃសហគមន៍ខ្មែរ លោកស្រីបានស្គាល់ពួកគេច្បាស់លាស់ណាស់ តើលោកស្រីអាចធ្វើអ្វីបានសម្រាប់បំពេញចិត្តពួក គេ?
ឡូរី ត្រាហាន នៅពេលខ្ញុំក្លាយទៅជាសមាជិកព្រឹទ្ធសភាហើយ ភារៈកិច្ចសំខាន់របស់ខ្ញុំគឺបំពេញ បំណងនយោបាយរបស់ពលរដ្ឋ គឺក្នុងនាមជាប្រ ទេស មិនត្រឹមតែជាកិច្ចការបរទេសទេ គឺរដ្ឋាភិបាល ត្រូវដាក់ទណ្ឌកម្មលោក ហ៊ុន សែន ដែលមិនបាន គ្របគ្រងកម្ពុជាឱ្យបានត្រឹមត្រូវ ទី២ ខ្ញុំធ្លាប់បាន ឮសមាជិកសហគមន៍និយាយអំពីបញ្ហាច្របាច់ចូល រួមក្នុងសង្គម មានតាំងពីការលំបាកក្នុងការគ្មាន ឯកសារផ្លូវការជាភាសាខ្មែរ ការគ្មានភាពជាដំណាង ការមិនបានរាប់សហគមន៍ខ្មែរបញ្ចូលក្នុងទូរលេខ ថាជាសហគមន៍ពេញមុខ ដើម្បីឱ្យបានទទួលផល ពេញមុខ ហើយទី៣ទៀតគឺសំដៅទៅការសិក្សា ដែលទាំងខ្ញុំ ដែលឧ៍ពុកម្តាយមានដើមកំណើតពី “ព័រទុគ្ហាល់”ក៏ដូចអ្នកឯទៀត ត្រូវការជាខ្លាំងនូវ ការណែនាំ ដែលនឹងនាំឱ្យកូនខ្លួនអាច្លងរនាំងទៅកាន់មហាវិទ្យាល័យបានដោយជោគជ័យនោះ…
ខ្មែរផុសស.រ.អា. ចំណុចទាំងឡាយនោះ ខ្ញុំ ជឿថាប្រាកដជាវានឹងធ្វើឱ្យសហគមន៍មានអារម្មណ៍ ល្អ ជាមួយលោកស្រីហើយ ដូច្នេះតើ ឡូរី ត្រូវការ អ្វីពីគេវិញ?
ឡូរី ត្រាហាន តួរនាទិរបស់យើងគឺការចេះស្តាប់នូវការបញ្ចោញយោបល់របស់ពលរដ្ឋ នៅ១០ ខែចុងក្រោយនេះ ខ្ញុំបានស្តាប់នូការមិនសប្បាយ ចិត្តជាច្រើន នៅតាមផ្លូវនៅតាមហាងនៅតាម វត្ត… ឥឡូវនេះខ្ញុំមានរឿងរ៉ាវគ្រប់គ្រាន់សម្រាប់ នាំយកទៅដោះស្រាយនៅមន្ទីរសភាហើយ ខ្ញុំ ស្រឡាញ់ចូលចិត្តនឹងសហគមន៍ខ្មែរណាស់ ដោយអ្នកទាំងនោះចេះយកចិត្តទុកដាក់ពីទីក្រុងដែល គេរស់នៅចង់បានឱ្យទៅជាកន្លែងដែលប្រសើបំផុត សម្រាប់រស់នៅគេចង់បានកន្លែងធ្វើជំនួញចង់ឱ្យ មានការគោរពច្បាប់ ទាំងនោះហើយដែលធ្វើឱ្យខ្ញុំពេញចិត្តនឹងសហគមន៍ខ្មែរ ចុងក្រោយនេះគេបាន ជួយលើកបដារឱ្យខ្ញុំ គេបានជួយការឃោសន ជួយ គោះទ្វារឱ្យខ្ញុំ …ខ្ញុំចង់ឱ្យពួកគេជួយខ្ញុំជាបន្តទៅទៀត រហូតទៅដល់ទីផ្តាច់ព្រ័តយកជ័យជំនះជាមួយនឹង ខ្ញុំដោយបោះឆ្នោតឱ្យខ្ញុំ ដើម្បីកសាងឡូវែលជាមួយ គ្នា…
ខ្មែរផុសស.រ.អា. លោកស្រីចង់ឱ្យគេបោះ ឆ្នោតជូនលោកស្រី… ប៉ុន្តែបើបេក្ខជនដល់ទៅ១២ នាក់ឯណោះ ស្ត្រីក៏មិនមានតែម្នាក់ឯងទៀត តើ លោកស្រីធ្វើដូចម្តេចឱ្យបានប្លែកខុសគេ ធ្វើឱ្យអ្នក បោះឆ្នោតងាយស្រួលចំណាំបាននោះ?
ឡូរី ត្រាហាន មែន! អ្នកបោះឆ្នោតលើកនេះ នឹងប្រទះនូវបេក្ខជនខ្លាំងៗជាច្រើន មានទាំងអតីត ឯកអគ្គរដ្ឋទូតថែមទៀត លោកអ្នកបោះឆ្នោតនឹង មានការលំបាកនឹងបោះឆ្នោតឱ្យនរណាមួយ ហើយ ប៉ុន្តែភាគច្រើនសុទ្ធតែមកពីខាងក្រៅ ទើបតែហក់ ចូលក្នុងតំបន់នាពេលថ្មីៗនេះទេ ចំណែកខ្ញុំជាមនុស្ស របស់ឡូវែលរស់នៅឡូវែលបានស្គាល់ពីការងារ រដ្ឋបាលនៅមន្ទីរព្រឹទ្ធសភាច្រើនឆ្នាំ ស្គាល់ទំនាក់ ទំនងនយោបាយ រវាងគណបក្ស ចេះសរសេរច្បាប់ អាចនឹងបើកការិយាល័យប្រចាំឡូវែល ជាពិសេស ខ្ញុំមានពិសោធន៍ជាអាជិវករ ដែលក្រុងវ៉ាស៊ីនតោន ត្រូវការជាខ្លាំងថែមទៀត ដូចនេះមិនពិបាករកខ្ញុំ ទេ…
ខ្មែរផុសស.រ.អា. ចំណែកខ្ញុំគ្រាន់តែថតរូប លោកស្រីនៅក្បែរឈ្មោះទៅគេនឹងដឹងថា លោក ស្រីឈ្មោះអ្វីហើយ …តើល្ងាចនេះនឹងមានព្រឹត្តិការ អ្វីកើតឡើងចំពោះលោកស្រី ?
ឡូរី ត្រាហាន នឹងមានក្រុមប្រឹក្សាក្រុង គណកម្មការសាលារៀន មានអតីតចៅហ្វាយក្រុង អតីតចាងហ្វាងសាលាក្រុង២-៣នាក់ នឹងអ្នកពា ណិជ្ជករ ទាំងអស់៦៥នាក់ មកបង្ហាញការគាំទ្រ បេក្ខភាពខ្ញុំជាសាធារណ នៅរសៀលម៉ោង៥កន្លះ នេះ… មកទល់ពេលនេះ ពួកគេគាំទ្រតែខ្ញុំម្នាក់ ឯងទេ…
ខ្មែរផុសស.រ.អា. សូមជូនពរឱ្យបានជោគ ជ័យ
ឡូរី ត្រាហាន សូមអរគុណ