Top Mobile Banner

សង្គ្រាមនៅអ៊ូក្រែនអាចនឹងត្រូវបញ្ចប់ មុនពេលត្រាំចូលកាន់អំណាច

អឺរ៉ុប ថ្ងៃទី៣០វិច្ឆិកា២០២៤
ប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រាំ នៅពេលឃោសនាបោះឆ្នោត បាននិយាយថា«លោកអាចនឹងធ្វើឲ្យសង្គ្រាមអ៊ូក្រែន បញ្ចប់ទៅបាន មុនពេលលោកចូលកាន់ដំណែងថ្ងៃទី២០មករា២០២៥ ខាងមុខ»។ ដូច្នេះនៅមុន២ខែទៀតនោះ តើសង្គ្រាមនោះ អាចនឹងចប់បែបណាទៅ? តើទៅរួចដែរឬទេ បើអ៊ូក្រែនពុំព្រមចុះចាញ់នោះ?

គេដឹងទៀតថា«បើមានព្រឹត្តិការដូចនោះកើតឡើងមែនរួចនោះ គឺ ពូទីន ជាអ្នកចំណេញ ប៉ុន្តែតើ ជេឡិនស្គី សុខចិត្តដែរឬទេ?»។ ពូទីន បានបាញ់គ្រាប់ប្លោង ស្រោចមកតំបន់ខាងកើតអ៊ូក្រែន ជាមួយនឹងទ័ពប្រមាណ១០ម៉ឺននាក់ មានទាំងទ័ពកូរ៉េខាងជើងប្រមាណ១ម៉ឺននាក់ រួមកម្លាំងប្រយុទ្ធទៀតផង, ជាមួយគ្នានោះ ជំនួយយោធាទៅអ៊ូក្រែនក៏អាចកាត់ផ្តាច់ ដោយ ឌណល ត្រាំ ទៀត។ ដោយឃើញថា អាមេរីកឆ្នាំ២០២៥ អាចនឹងផ្តាច់ជំនួយយោធាចាំបាច់ទៅអ៊ូក្រែន លោក ជេឡិនស្គី ក៏ប្រញាប់ចង់បញ្ចប់ទំនាស់ ដោយថ្លែងកាលពីថ្ងៃសៅរ៍ទី២៩វិច្ឆិកានេះថា«សុខចិត្តបោះបង់តំបន់ខាងកើតអ៊ូក្រែន ជាបណ្តោះអាសន្ន ប៉ុន្តែ…ទាល់តែអង្គការយោធាអឺរ៉ុបគឺ អូតង់ សុខចិត្តចូលមករក្សាសន្តិភាព នៅផ្នែកអ៊ូក្រែនដែលនៅសល់ ជាមុនសិន» នេះគឺជាដំណឹងនៃសម្បទានដ៏ធំមួយ ឲ្យទៅរុស្សី នឹងដែលជាបំណងរបស់ពូទីន ដើម្បីបញ្ចប់ការឈប់បាញ់គ្នា តាំងតែពីដំបូងនោះផងដែរ… ប៉ុន្តែនៅមានចំណុចមួយទៀតដែលរំខានលោក ពូទីន គឺ«មិនចង់ឲ្យអ៊ូក្រែន ចូលជាសមាជិករបស់អូតង់ទេ»។
អ្នកសង្កេតការយល់ថា ទាំងរុស្សី នឹង ទាំងអ៊ូក្រែន ពុំអាចបន្តសង្គ្រាមបានយូរទេ ដោយ ១ រុស្សីមានឱនភាពថវិការផង នឹងគ្មានទាហ៊ានជំនាញ សម្រាប់វាយលុកគ្រប់គ្រាន់ផង, រីឯទី ២ ខាងអ៊ូក្រែនវិញ ក៏សង្ឃឹមតែទៅលើអាមេរីកាំង នឹងអឺរ៉ុបទាំងស្រុងដែរ ដូច្នេះអ្នកទាំង២ ត្រូវរកច្រកបញ្ចប់សង្គ្រាម ដោយមិនឲ្យបាក់មុខតែរៀងៗខ្លួន។


សម្រាប់លោក ជេឡិនស្គី វិញលោកបង្ហាញថា«បានដឹកនាំប្រទេសអ៊ូក្រែន ចេញពីរបស់កុម្មុយនិស្ត ប្រកបដោយជោគជ័យ នឹងការជឿជាក់យ៉ាងរឹងមាំរួចហើយ» ដូច្នេះបើទោះជាមានការលះបង់ផ្នែកខ្លះនៃប្រទេសខ្លួនក្តី ក៏ប្រជាជាតិអ៊ូក្រែន អាចនឹងយល់ពីវត្ថុបំណង បញ្ចប់សង្គ្រាមពេលនេះបានប្រសើ ជាជាងនៅរង់ចាំឲ្យអាមេរីកកាត់ផ្តាច់ជំនួយយោធា ទើបរកមធ្យោបាយដោះស្រាយ ជាបន្តរ ដែលអាចនឹងបាត់បង់«អ៊ូក្រែងទាំងមូល»ផង ក៏មិនដឹង៕

ព័ត៌មានទាក់ទង