Top Mobile Banner

បាតុកម្មក្រុមគណបក្សសង្គ្រោះជាតិ USA

នៅញូយ៉កៈ សាខាសង្គ្រោះជាតិ ្សូៅ បាននាំ គ្នាទៅសម្តែងមតិនៅបូរីញូយ៉កនឹងនៅស្ថានទូតជប៉ុន កាលពីថ្ងៃសៅរ៍ ទី១៦កន្លងទៅ ដើម្បីសុំឱ្យ ប្រទេសជប៉ុនដកការគាំទ្ររបស់ខ្លួនចេញពីការបោះ ឆ្នោតនៅកម្ពុជា ដែលក្រុមបាតុករវាយតម្លៃថា ជា ការបោះឆ្នោត ដែលមិនមានតំណាងឱ្យឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរ ពីព្រោះតែមិនមានគណបក្សប្រ ឆាំងដែលមានកម្លាំងត្រូវបានគណបក្សកាន់អំណាច រំលាយចោលមិនអាចទៅរួមបោះឆ្នោតបាននាឱកាស បោះឆ្នោតខែកក្កដា២០១៨បាន។ លោក អ៊ុង ឬទ្ធី ដែលជាប្រធាននៃចលនាបាតុកម្មនៃសាខាសង្គ្រោះ ជាតិ ្សូៅ បាននិយាយប្រាប់វិទ្យុ“វីអូអេ”ថា ក្រុម លោកនឹងយកញត្តិរបស់បាតុករទៅដាក់ជូនស្ថាន ទូត ជប៉ុន នៅថ្ងៃចន្ទបន្ទាប់ ហើយថែមទាំងសុំឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត សាកលផងដែរ។
នេះជាលើកទី២ហើយ ដែលមានបាតុករនៃ គណបក្សសង្គ្រោះជាតិ ដែលបានចែកជា២ចរន្តបាន មកធ្វើបាតុកម្មសម្តែងមតិនៅកន្លែងដដែលនេះ ហើយមានការទាមទារដូចគ្នាទៅស្ថានទូតជប៉ុន កាលពីលើកមុនបាតុកម្មនៃសាខាគណបក្សសង្គ្រោះ ជាតិមួយទៀត បានមកធ្វើបាតុកម្មកាលពីថ្ងៃទី១ ខែមិថុនា ចំនួនមនុស្សដែលបានចូលរួមក្នុងបាតុកម្ម មានប្រមានជា៥០០នាក់ក្នុងម្ខាង។

ព័ត៌មានទាក់ទង